ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខយាមនៅមុខហាងមួយកន្លែងត្រូវបានស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែកឯនារីជាគូដណ្ដឹងបានទទួលរងរបួសធ្ងន់
និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់មិញនេះ ដែលមានរថយន្តមួយគ្រឿងម៉ាក ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7334 បានបេីកបុករះដេីមឈឺបាក់មួយដេីម
រួចក៏ជ្រុលទៅបុកជន រង គ្រោះទាំងពីរនាក់ដែលកំពុងដេកយាមនៅចំណុចផ្លូវកោង ដែលមានទីតាំងនៅមុខបុរីអង្គរភ្នំពេញ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
បេីតាមប្រភពព័ត៌មានពីសាច់ញាតិបានប្រាប់ឲ្យដឹងថា ជនរង គ្រោះ ដែលបានស្លា ប់ក្នុងហេតុការណ៍នេះមានឈ្មោះ ជ័យ អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។
ប្រភពដដែលបានបន្តទៀតថា ជនរង គ្រោះ ជាមួយគូដណ្ដឹង គ្រោងនឹងរៀបចំពិធីមង្គលការនៅក្នុងខែធ្នូខាងមុខនេះហេីយ តែជាអកុសល បែរជាមកជួបរឿងបែបនេះទៅវិញ។