អ្នកស្រី សុង សេងហ៊ន កំពូលតារាចម្រៀងទ.វ ៩០ ឥលូវកំពុងប្រើជីវិតយ៉ាងសាមញ្ញ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងដ៏មានឈ្មោះល្បីម្នាក់កាលពីទសវត្សរ៍ឆ្នាំ ៩០ ដែលក្មេងសម័យឥលូវទំនងជាមិនស្គាល់អ្នកស្រីទេ ប៉ុន្តែអ្នកស្រីត្រូវបានអ្នកមហាជនខ្មែរជំនាន់ចាស់ៗបានកត់ចំណាំទុកក្នុងចិត្តរួចហើយ តាមរយៈមន្តស្នេហ៍នៃទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅ ស្រួយស្រែស ដូចសារិការបស់អ្នកស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាត់មុខយូរ តើបច្ចុប្បន្ននេះ អ្នកស្រី សុង សេងហ៊ន ដែលជាម្ចាស់បទចម្រៀងដ៏ពីរោះប្រមាណជាង ១០០០ បទនោះ កំពុងរស់នៅឯណា? ពិតណាស់អ្នកស្រី សុង សេងហ៊ន គឺជាតារាចម្រៀងមួយរូបដែលនិយមលាក់មុខមាត់ បើទោះបីមានទឹកដមសំឡេង ប៉ុន្តែអ្នកស្រីមិនដែលលេចមុខច្រៀងតាមឆាកប្រគំតន្រ្តី ឬ ច្រៀងជាកិត្តិយសណាមួយឡើយ និង សូម្បីតែជីវិតឯកជនកន្លងទៅនោះក៏អ្នកស្រីកម្រនឹងបង្ហាញជាសាធារណៈដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ អ្នកស្រី សុង សេងហ៊ន កំពុងផ្ញើព្រេងវាសនារស់នៅរដ្ឋ New Jersey ក្នុងប្រទេសសហរដ្ឋអាមេរិក ហើយអ្នកស្រីក៏មានការងារជា Marketing Manager ក្នុងក្រុមហ៊ុនមួយរូបផងដែរនៅទីនោះ ។ មកដល់ពេលនេះ ទោះបីអ្នកស្រីក៏បានដកខ្លួនចេញពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់អ្នកស្រីនៅតែដកជាប់ក្នុងចិត្តរបស់មហាជនខ្មែរជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ សម្រាប់ប្រិយមិត្តអ្នកគាំទ្រមួយចំនួនធំប្រហែលជាធ្លាប់តែបានឮសូរសៀងរបស់អ្នកស្រី សុង សេងហ៊ន តាមបទចម្រៀងជាច្រើននោះ ប៉ុន្តែប្រហែលមិនសូវស្គាល់មុខរបស់អ្នកស្រីឡើយ ដូច្នេះថ្ងៃនេះ «ប្រជាប្រិយ» សូមលើកបង្ហាញពីរូបភាពខ្លះៗរបស់អ្នកស្រី ខណៈកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានស្គាល់ទាំងអស់គ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតកាលរបស់អ្នកស្រី សុង សេងហ៊ន ដែលដកស្រង់ពីទំព័រវេបសាយ វីគីភីឌា ៖ ក្រោយសម័យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ អ្នកស្រី សុង សេងហ៊ន បានរត់ភៀសខ្លួនទៅផ្ញើព្រេងវាសនារស់នៅឯទឹកដីសហរដ្ឋអាមេរិក ដោយអ្នកស្រីបានទៅរស់នៅរដ្ឋផេនស៊ីលវ៉ានីនៀ ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ ។ ខណៈពេលភៀសខ្លួនទៅទីនោះ អ្នកស្រី សុង សេងហ៊ន បានបង្កើតបណ្ណាល័យមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាសែត និង ថាសចម្រៀង ។

Related posts

Leave a Comment