កើតក្នុងជង្រុកទ្រព្យ! ប្រពន្ធ កែវ វាសនា ឱ្យកាដូកូនប្រុសស្រីសុទ្ធតែ វីឡា និង ឡានទំនើប…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច ភរិយាតារាចម្រៀង កែវ វាសនា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង លួចកោតសរសើរពីសំណាងកូនៗប្រុស-ស្រីរបស់ពួកគេទាំងពីរជាពន់ពេក ដោយពួកគេនៅតូចមិនទាន់ធំដឹងក្ដីផង ស្រាប់តែមានឪពុកម្ដាយផ្ដល់កាដូផ្ទះវីឡា និង រថយន្តទំនើបផ្ទាល់ខ្លួនបាត់ទៅហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបង្ហោះរបស់អ្នកនាង លឹម សុគន្ធារី ភរិយាសំណព្វចិត្តរបស់តារាចម្រៀង កែវ វាសនា បានបង្ហាញសាធារណជនតាមរយៈសារមួយថា អ្នកនាងបានទិញផ្ទះវីឡាសម្រាប់ជាកាដូឱ្យកូនស្រីពៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលវីឡានោះបានទិញរួចរាល់ហើយ ចំណែកឯកូនប្រុសច្បងឈ្មោះ ឈីហ្វូ វិញ អ្នកនាងបានទិញឡានទំនើបមួយគ្រឿងជូនរូបគេ ដើម្បីពញ្ញាក់អារម្មណ៍ អបអរថ្ងៃខួបកំណើត ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភរិយាតារាចម្រៀង កែវ វាសនា បានរៀបរាប់ថា «ខែនេះមានកាដូសម្រាប់កូនស្រីពៅ 🏦(ទិញហើយ) និងកាដូសម្រាប់កូនប្រុសបង (ដឹកមកសូប្រាយឈីហ្វូថ្ងៃនឹង) 🚘 ខ្ញុំបានបំពេញហើយៗ🎁🎁 happy birthday កូនហ្វូ 25-11-2020 ម៉ាមមីជូនពរកូនទាំង 2 មានសុខភាពល្អ ឆ្លាត ចេះស្តាប់បង្គាប់ប៉ាប៉ា ម៉ាមី👨‍👩‍👧‍👦 ម៉ាមមីស្រឡាញ់កូនទាំង 2 លើសពីជីវិត❤️» ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment