នៅចាំអូនបានទេ?? ទារិកា ដែលរើសពីគំនរសំរាមថ្ងៃមុន ពេលនេះប្រែប្រួលគួរឲ្យស្រឡាញ់ខ្លាំងណាស់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅមានទារិកាដែលទើបនិងកើតម្នាក់ត្រូវបានម្តាយចិត្តអាក្រក់យកទៅបោះចោលនៅក្នុងគំនរសំរាម នៅមុខរោងចក្រកាត់ដេរមួយកន្លែងនៅជិត ផ្សារក្រមួន ដែលស្ថិតនៅលើផ្លូវជាតិលេខ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញដោយសារតែជីវិតថ្លីទើបទារិកាម្នាក់នេះត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសំរាមនៅទៅនោះបានប្រទះឃើញហើយត្រូវបានជួយសង្គ្រោះទាន់ពេលទើបពេលនេះទារិកា ធានី នៅមានជីវិតក្រោយមកក៏ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់បងស្រីម្នាក់ដែលគាត់នៅម្តុំនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់តារាសម្តែង សាឡាត់ ស្រីឡាង នៅកាលពីពេលថ្មីៗនេះបានរៀបរាប់ឲ្យដឹងថា ៖​ ធានីកូនមាស ស៊ន់ ធានី -ប៉ុន្មានខែមុនគឺអូននៅក្នុងថង់ខ្មៅនៅលេីគំនរសំរាមដែលពូៗគាត់កំពុងកាយ​ ក្នុងថង់នោះមានទឹកស្អុយ​ ហេីយមានដង្កូវនៅក្នុងនឹងទៀត​ ហេីយវាវារចូលត្រចៀកអូនទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបច្ចុប្បន្ននេះអូនបានរស់នៅជាមួយម៉ាក់ៗប៉ាៗបងប្រុសនឹងចែៗអូនក្នុងផ្ទះតូចមួយ(4ម៉ែត្រ4ជ្រុង) ផ្ទះអូនតូចតែគ្រួសាររបស់អូនគាត់ចិត្តទូលាយចិត្តល្អណាស់ គ្រួសារអូនបានទទួលប្រាក់ឧបត្ថមក៏បានបង្កេីតមុខរបរជាតូបតូចមួយនៅផ្សារ​ បឹងឫស្សី​ ម៉ាក់អូនលក់ស៊ុបកន្ធាយ​ នឹងម្ហូបកម្មង់ពេលថ្ងៃជាមុខរបរតូចមួយទុកចិញ្ចឹមអូន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនរាល់ថ្ងៃមឹមច្រេីនដែលចុះទឹកដោះគោគួរសម​ ប៉ាកម៉ាក់ហត់ណាស់មេីលអូនផងលក់ដូរផង​ អូនរំភេីបនឹងជិវិតថ្មីដែលទទធានី មហាសំណាង-Theany ធានី មហាសំណាង-Theany មានលក់ស៊ុបកន្ធាយ​ កន្ធាយដុតអំបិលម្ទេស​ នឹងម្ហូបកម្មង់គ្រប់មុខ លេខទំនាក់ទំនង: 0966282362 -012383439 អាសយ័ដ្ឌាន= ផ្សារបឹងឬស្សី ម្តុំបឹងស្នោរ ខណ្ឌច្បាអំពៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យជូនពរីម៉ាក់ឡយណាកូន:កូនសម្លាញ់ចិត្តទេវតាបានប្រោសជិវិតថ្មីមួយអោយរួសរៀនមានជិវិតបន្តទៅថ្ងៃមុខ​ សូមបួងសួងទេវតាសូមជួយតាមថែរក្សាគ្រួសារតូចមួយនេះអោយជួបតែរឿងល្អជួបតែសំណាងល្អ។ ក៏សូមផ្តាំទៅមនុស្សស្រីម្នាក់នោះដែលបានបោះបង់ក្មេងតូចនេះចោលដោយមិនអាណិតទុកសូម្បីជិវិតអោយមេីលឃេីញពន្លឺថ្ងៃអ្នកបានធ្វេីរឿងនេះម្ដងហេីយសូមកុំមានលេីកទី2..ក៏ផ្តាំសំរាប់អ្នកផ្សេងទៀតសូមកុំធ្វេីរឿងដ៏ព្រៃផ្សៃមួយនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment