ភ្នំពេញ៖ ប្អូនប្រុស ពេជ្រ ថៃ ដែលល្បីនៅតាមបណ្តា សង្គមហ្វេកបុក ក្នុងកម្មវិធី ប្រលង នៅស្ថានីយ៏ទូរទសន្សន៏ ហង្សមាស មានស្រុកកំណើត នៅទីណា សូមអានជីវប្រវត្តិប្អូនដូចខាងក្រោម ៖
ប្អូនប្រុស ពេជ្រ ថៃ៖ «ប្អូនពេជ្រ ថៃ មានស្រុកកំណើតនៅឯ ឃុំជ្រៃ (ហួសផ្សារដើមច័ន្ទ បន្តិច) ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ផ្លូវទៅដូនទ្រី)។
ឆ្នាំនេះប្អូនមានអាយុ១២ ឆ្នាំ រៀនថ្នាក់ទី៧ នៅសាលាម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ សព្វថ្ងៃ ប្អូនរស់នៅជាមួយលោកយាយ និងពូមីង ដែលមានឪពុកម្តាយទៅធ្វើការចំណាកស្រុក នៅឯប្រទេសថៃអស់រយៈពេល២៥ឆ្នាំហើយ។
ថៃ ជាក្មេងម្នាក់ដែលមានទេពកោសល្យខ្ពស់ ក្នុងការច្រៀងនិងសម្តែង ជាពិសេសប្អូនមានភាពក្លាហាន។ ប្អូនជាកុមារា ដែលមានប្រជាប្រិយភាព ទៅណាក៏សម្បូរតែអ្នកស្រលាញ់និងរាប់អានពិសេសជាក្មេង ដែលតែងតែជួយការងារផ្ទះពេលទំនេរ។
ពេលមានពិធីមង្គលការបងប្អូនម្តងៗ អូនថៃភាគច្រើនតែងតែឡើងច្រៀងនិងរាំ អ្វីដែលសំខាន់នោះគឺ ថៃ តែងតែប្រើពាក្យសម្តីល្អរឺផ្អែមស្រទន់ទៅកាន់អ្នកដទៃជានិច្ច»៕យ៉ាងណាមិញក្រោយឡើងទូរទស្សន៌ ស្រាប់តែ ពេជ្រ យំតែម្តង ក្រោយបានរៀបរាប់ពីជីដូន សូមតស្សនាវីដេអូខាងក្រោមនេះ