ពុទ្ធោអើយ! ស៊ឺមិន រៀបការច្រើនឆ្នាំមិនអាចមានកូនបាន ព្រោះជំងឺធ្ងន់មួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជាង ៤ ឆ្នាំ ហើយ អតីតសមាជិក្រុមចម្រៀងល្បីល្បាញតៃវ៉ាន់ F4 លោក Ken Chu ដែលមហាជនអ្នកគាំទ្រតែងហៅថា ស៊ឺមិន បានរៀបអាពាហ៌ពិពាហ៌ជាមួយតារាសម្តែងឈ្មោះថា Han Wenwen ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មហាជនអ្នកគាំទ្របានសង្កេតឃើញថា សមាជិកដទៃនៃអតីតក្រុមចម្រៀង F4 តៃវ៉ាន់ ដែលបានរៀបការបន្តបន្ទាប់លោក ដូចជា Vic Chou ( គួរ ចាឡឺយ) និង Vanness Wu (ម៉ីជូ) នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ មានកូនប្រុសស្រីរួចហើយ ដោយឡែកនៅតែ ស៊ឺមិន តែប៉ុណ្ណោះមិនទាន់លេចឮដំណឹងល្អ ។ទន្ទឹមនឹងការរង់ចាំសមាជិកបន្ថែមក្នុងគ្រួសារ របស់តារាប្រុសរូបនេះ ពីអ្នកគាំទ្រ ស៊ឺមិន បានប្រាប់ពីមូលហេតុ ដែលលោកមិនទាន់មានកូនជាមួយនឹងភរិយាបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះមូលហេតុមួយធ្វើឲ្យមហាជនអាណិតដល់ស្វាមីភរិយាមួយគូនេះយ៉ាងខ្លាំង ។តាមការឲ្យដឹងក្នុងសារព័ត៌មាននៃការផ្សព្វផ្សាយកម្មវិធីថ្មីរបស់លោក កាលពីកំឡុងខែសីហា ឆ្នាំ ២០២០ កន្លងទៅ ស៊ឺមិន បានប្រាប់ថា «លោក និង ភរិយា មិនមានផែនការមានកូននោះឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ព្រោះតែស្ថានភាពជំងឺប្រចាំកាយម្យ៉ាង ជាប្រភេទជម្ងឺតំណរពូជ ដែលភាសាវេជ្ជសាស្ត្រហៅថា fibromyalgia ។ ជំងឺនេះ គឺមានអាការៈឈឺចាប់រីករាលដាលពាសពេញរាងកាយ បញ្ហាដំណេកអស់កម្លាំង និង មានបញ្ហាប៉ះពាល់ផ្លូវចិត្តជាញឹកញាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះហើយ លោកសម្រេចចិត្តមិនយកកូនក៏ព្រោះ ខ្លាចជម្ងឺនេះតំណរទៅដល់កូនរបស់លោក »។ស៊ឺមិន បានបន្ថែមទៀតថា « រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ សម្រាប់លោកគឺពិតជាពិបាកខ្លាំងណាស់ ព្រោះការឈឺចាប់នៃជំងឺនេះ ហើយលោកត្រូវបានកាត់បន្ថយការងារ និង ឡើងទម្ងន់ព្រោះការប្រើប្រាស់ថ្នាំទៀតផង » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការបែកធ្លាយមូលហេតុ ការមិនយកកូនរបស់អតីតសមាជិក F4 តៃវ៉ាន់នេះហើយ ស៊ឺមិន ត្រូវបានអ្នកគាំទ្រក្នុងប្រទេសចិន និង ក្រៅប្រទេសជាច្រើន បានសរសើរពីការទំនួលខុសត្រូវ និង ការប្រុងប្រយ័ត្នរបស់លោក និង ភរិយា ដែលសម្រេចចិត្តបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្របានលើកឡើងថា «ស៊ឺមិន បានបង្ហាញឲ្យពួកគេដឹងថា ចំណងអាពាហ៍ពិពាហ៍មិនមែនសុទ្ធតែត្រូវមានកូនទេ តែគឺជារឿងយ៉ាងណាដែលត្រូវធ្វើឲ្យគ្រួសារមានសុភមង្គល » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment