គយគន់សម្រស់ សោម ស្រីនាថ ក្នុងឈុតអប្សរាលើទឹកដីអង្គរ ពិតជាស្អាតខ្លាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ ប្រិយមិត្តប្រាកដជា កញ្ញា សោម ស្រីនាថ ជាតារាសម្ដែង និងជាពិធីការិនីមួយរូប ដែលមានឈ្មោះបោះសម្លេងជាយូរមកហើយ។ ហើយមួយរយៈចុងក្រោយនេះ នាងក៏នៅតែទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាព ទេពកោសល្យរបស់នាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកមកមើលការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ឃើញថានៅពេលដែលនាងឡើងឆាកម្ដងៗ តែងតែមានការច្នៃប្រឌិតរៀបចំខ្លួន ជាមួយសម្លៀកបំពាក់ឡូយឆាយ ទាន់សម័យមើលទៅស្អាតគ្រប់កាលៈទេសៈតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិសេស ថ្មីៗនេះផងដែរ សោម​ ស្រីនាថ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដោយនាងបានគ្រងនូវឈុតនាងអប្សរា បង្ហាញកាយវិការយ៉ាងទន់ភ្លន់ នៅលើទឹកដីបរិវេណប្រាសាទអង្គរវត្ត មើលទៅពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត កាលពីពេលកន្លងមក ហ្វេនៗធ្លាប់តែឃើញនាងស្លៀកឈុតបែបសម័យថ្មី តែដល់ពេល ស្រីនាថ ងាកមកគ្រងឈុតបុរាណបែបនេះទៅ នាងកាន់តែមានភាពស្រស់ស្អាត ស្រគត់ស្រគំសាកសមជាសុភាពនារីខ្មែរ អ្នកណាៗឃើញហើយក៏សរសើរពីនាងគ្រប់គ្នាផងដែរ៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment