រដ្ឋបាលខេត្តព្រះសីហនុ ទុកពេលឱ្យពលរដ្ឋដែលបានសាងសង់សំណង និងការ្យផ្សេងៗ រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ស្ថិតនៅលើវិថី ២៨ មិថុនា ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវរុះរើចេញឱ្យអស់ក្នុងរយៈពេល ៥ ថ្ងៃ ។
បើតាមខិលិតនោះបង្ហាញថា សំណង់លើក្បាលដីចំនួន ២៧ ក្បាលដី ដែលត្រូវតែរុះរើជាបន្ទាន់នោះ រួមមាន ក្បាលដីលេខ ១៤៩៦
១៤៩៧,១៤៩៩,១៥០០,១៥០១,១៥០៣,១៥០៥,១៦៦៥,១៦៦៦,១៦៦៧,១៦៦៨,១៦៦៩,១៦៧០,១៦៧១,១៦៧២,១៦៧៣,១៦៧៥,១៦៧៦,១៦៩២,១៦៩៣,១៧០៨,១៧០៩,៣៦៦២,
៣៦៦៣,៤២៣១,៤០៨០,៤០៨១ គឺសុទ្ធតែជាសំណង់ស្ថិតលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាវិផ្លូវក្នុងក្រុងព្រះសីហនុ ។ដើម្បីសម្រួល និងពន្លឿនដល់
ដំណើរការស្ថាបនាវិថី២៨ មិថុនា រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់ដីទាំងនោះ ត្រូវរុះរើសំណង់ និងការ្យផ្សេងៗចេញពីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចេញឱ្យអស់ក្នុងរយៈពេល ៥ថ្ងៃ គឺចាប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖