ភ្ញាក់ផ្អើល! កែវ ពេជ្រពិសី លេចមុខក្នុងថ្ងៃមង្គលការប្អូន នី មុន្នីនាថ ឡើងគីឡូខ្លាំងមើលសឹងមិនស្គាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនភ្លេចពីវត្តមានតារាសម្ដែងស្រីជួរមុខ កែវ ពេជ្រពិសី ដែលធ្លាប់ទទួលបា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនផុសផុល តាមរយៈការសម្ដែងរឿងភាគខ្មែរល្បីៗទាំងបុរាណ និង សម័យ ក៏ដូចជាការបង្ហាញមុខនៅក្នុងវីដេអូខារ៉ាអូខេផ្សេងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការចងចាំរបស់ប្រិយមិត្តទស្សនិកជន កែវ ពេជ្រពិសី ជាតារាសម្ដែងមានដងខ្លួនតូចស្រឡូន ចង្កេះមួយក្ដាប់ ទម្រង់មុខស្រស់ស្អាតទាក់ទាញ ចង្កាស្រួច កែវភ្នែកមុតថ្លា ស្នាមញញឹមមានមន្តស្នេហ៍ គឺជាតួឯកក្នុងដួងចិត្តមហាជនជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈធំចុងក្រោយនេះ កែវ ពេជ្រពិសី ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈឆ្ងាយទៅៗ ដោយគេកម្រនឹងឃើញអ្នកនាងបង្ហាញវត្តមានសម្ដែងក្នុងរឿងភាគថ្មីៗណាស់ សូម្បីតែទៅចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធីផ្សេងៗ ក៏កម្រនឹងឃើញ ។ ដោយឡែកនៅក្នុងពិធីមង្គលការប្អូនស្រីតារាសម្ដែង នី មុន្នីនាង នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ ស្រាប់តែគេឃើញអ្នកនាងបង្ហាញវត្តមានចូលរួមយ៉ាងភ្ញាក់ផ្អើលបំផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលេចមុខចូលរួមកម្មវិធីមង្គលការលើកនេះ កែវ ពេជ្រពិសី បានធ្វើឱ្យទស្សនិកជនដែលធ្លាប់គាំទ្រនាង ផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះថានាង ហាក់មានសាច់ទ្រលុកទ្រលន់ ឡើងគីឡូខ្លាំងមើលសឹងតែមិនស្គាល់ដូចជាមនុស្សពីរនាក់ផ្សេងគ្នា ។ តែបើទោះបីជាបែបនេះ អ្នកគាំទ្រជាច្រើននៅតែរក្សាទឹកចិត្តស្រឡាញ់គាំទ្រសិល្បការិនីរូបនេះមិនប្រែដដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment