ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះប្អូនស្រីម្នាក់ ដែលគាត់មានឈ្មោះ ថន សុភា បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ចាកចោលបងប្អូន សាច់ញាតិក្រុមគ្រួសារ ជាពិសេសឪពុកម្តាយទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធ ត់ចិត្តខ្លាំងណាស់
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ តែន ថន ដែលត្រូវជាអាណាព្យាបាលនៃ ស ព បានឲ្យដឹងថា៖ «ថ្ងៃនេះគ្រួសារខ្ញុំមានទុ ក្ខជាទំងន់ ដោយកូនស្រីឈ្មោះ ថន សុភា បានទទួលមរណភាពនៅវេលាម៉ោង ១១:៤៥ នាទី ក្នុងអាយុ២០ឆ្នាំ ដោយរោគគាពាធ។ សពតម្កល់ធ្វេីបុណ្យ និង បូជា នៅវត្តសំរោងអណ្តែត ភ្នំពេញ។ ថ្ងៃព្រហស្បតិ៍ ព្រឹកម៉ោង ៨:៣០
នាទី ដង្ហែរ ស ព និងបូជា។ សូមគោរពអញ្ជេីញអ៊ំ ពូ មីង បងប្អូន ព្រមទាំងញាតិមិត្តជិតឆ្ងាយ ចូលរួមកម្មវិធីបុណ្យដោយចិត្តជ្រះថ្លារៀងៗខ្លួន។» ជាមួយគ្នានេះ ប្រភពដដែលខាងលើក៏បានបញ្ជាក់អំពីស្ថានភាពជំងឺរបស់ប្អូនស្រីប្រាប់ទៅកាន់មហាជនតាមរយៈការខមិនផងដែរ គឺប្អូនស្រីមានជំងឺ ទឹកនោមប្រៃ និងខូចតម្រងនោម។ ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុត
នេះដែរ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កូនជ្រូក ចិត្តល្អ ដែលត្រូវជាសាច់ញាតិនៃ ស ព ប្អូនស្រីដែលបានស្លា.ប់ខាងលើ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖ «ឱប្អូនស្រីរបស់បងអើយ
ម៉េចបានអូនអាយុខ្លីម្ល៉េះ ថ្ងៃបងយកធៀបអោយពូអូនឯងនៅសើចប្រាប់បងថាជាហើយ យប់មិញគេខលមកថាត្រូវកាឈាមបន្ទាន់ បងខំថាឡើងទៅ ដល់មិញបែរជាពូ
ប្រាប់ថាអូនឯងផុតហើយ អាភាបងអើយទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ម្ដេចអូនឯងដាច់ចិត្តម៉្លេះ ចុះថានៅចាំរាំការចែហេ ណាថាមានពេលទៅញាំអី និងដើរលេងទៀត ចុះម៉េចទៅចឹងទៅ គ្រប់គ្នាគេទទួលយកមិនបានទេ វិលវិញមក បងមិនទាន់សងការដូរថ្ងៃកំណើតទេ ប្អូនល្អបងអើយ។ បើមានជាតិក្រោយសូមអោយប្អូនកុំអភ័ព្វដូចជាតិនេះ សូមអោយអាយុវែងដល់ចាស់ កុំអោយអាយុខ្លីដូចជាតិនេះអី សូមអោយកើតជាកូនពូនិងមីងទៀត សូមអោយពួកយើងនៅតែដូចបងប្អូនទៀត»។
សូមទស្សនារូបភាពខាងក្រោម