ថៅកែស្រីហាង “NK Molika Beauty Trending Co.Ltd” ម៉ូលីកា ដែលទើបតែទិញរថយន្ដ Ford 2020 តម្លៃជាង១២ម៉ឺនដុល្លារ កាដូជូនស្វាមីនាង លោកហុង ម៉ានុណ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ បានជូនដំណឹងដល់អតិថិជនរបស់នាងថា ដោយសារតែសប្បាយចិត្តនាងនឹងចែកជូនកាដូទូរស័ព្ទ12 Pro Max ១ដើម ដល់អតិជនរបស់នាងភ្លាម ប្រសិនបើពួកគេធ្វើតាមលក្ខខណ្ឌរបស់នាង ដែលដំណឹងពិសេសនេះ មានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។
អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានបញ្ចេញសារថា ”ចែកា សប្បាយចិត្តបើកប្រូម៉ូសិន៣ថ្ងៃ ព្រោះទើបទិញឡានឲ្យប្ដី ហើយឡានដែលបានមក គឺលុយដែលលក់ផលិតផលថ្មីគ្រប់ផ្លែឈើសម្រក ដំណឹងពិសេសកាត់ស្ដុក១០០០០ដុល្លារ ចែកា កាដូទូរស័ព្ទ 12 Pro max ១ដើមភ្លាម ចំនួនមានកំណត់៣ថ្ងៃ គឺទី២៥ដល់២៧ វិច្ឆិកា ឆ្នាំ២០២០ បានផ្ដាច់ខេត្ត ចែកា ជួយលក់ និងជួលគ្រូមកបង្រៀន Boost លក់ឲ្យទៀត”។
ម៉ូលីកា ជាអ្នកលក់តាម Online ដ៏លេចធ្លោម្នាក់ ដែលពេលនេះមានអតិថិជនជាច្រើនគាំទ្រនាង។ តាមរយៈមុខរបរនេះបានធ្វើឲ្យនាងជីវភាពធូរធាទិញរថយន្ដទំនើប៣គ្រឿង ជិះឆ្លាស់គ្នាគឺ Range Rover, Juguar និង Ford ខណៈដែលមុននេះ លេចឮថា នាងទិញបានផ្ទះវីឡាមួយខ្នង តម្លៃជាង៣០ម៉ឺនដុល្លាតផងដែរ។
ថវិកាដែលទទួលបានពីមុខរបរនេះ អតីតតារាចម្រៀង Rock តែងតែងបរិច្ចាគជួយដល់កុមារកំព្រា នៅអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ នៅខេត្តសៀមរាប ជាបន្ដបន្ទាប់ផងដែរ។
អ្វីដែលកាន់តែពិសេសនោះ នាងបានធ្វើឲ្យអតិថិជនរបស់នាងរំភើបថែមទៀត តាមរយៈការផ្ដល់ជូនកាដូទូរស័ព្ទទំនើបដល់ពួកគេ ដែលបំពេញតាមលក្ខខណ្ឌរបស់នាង ក្រោយពី
នាងបានធ្វើឲ្យលោកឆានុន រំភើបរហូតដល់និយាយមិនចេញ បន្ទាប់ពីម៉ូលីកា ឲ្យកាដូរថយន្ដទំនើបក្នុងក្ដីស្រម៉ៃរបស់លោក គឺ Ford 2020 តម្លៃដល់ទៅ១២៨០០០ដុល្លារនោះ៕
សូមទស្សនារូបភាពខាងក្រោម