ភ្នំពេញ ៖ ជាការពិតណាស់ដែលប៉ុន្មានថ្ងៃមកនេះឃើញថាតារាចម្រៀងដ៏ល្បីវ័យក្មេង លោកវណ្ណដា កំពុងតែផ្ទុះកក្រើកជាមួយនឹងបញ្ហា ជាមួយនឹងក្រុមហ៊ុនដ៏ធំនៅប្រទេសខ្មែរគឺស្មាត
«Smart» រហូតដល់ថ្នាក់កោះហៅឡើងតុលាការ ដោយធ្វើឲ្យហ្វេនជាច្រើនកំពុងតែតាមដានយ៉ាងខ្លាំងចំពោះរឿងនេះ។ដោយឡែករឿងកំពុងតែក្តៅ តែថ្ងៃនេះស្រាប់តែនៅលើបណ្តាញ
សង្គមបានលោតឡើងសារជាថ្មីម្តងទៀត ជាមួយនឹងវីដេអូចម្រៀងរបស់តារាប្រុសរូបនេះ នៅលើផេកផ្លូវការរបស់ Smart Axiata បទ«Hit The Road» ផងដែរ តាមរយៈការ
ដាក់ Sponsor នៅក្នុងប្រព័ន្ធហ្វេសប៊ុក ខណៈកំពុងតែមានបញ្ហានឹងគ្នាបែបនេះ។ជាក់ស្ដែងតាមរយៈសកម្មភាពបែបនេះ មហាជនជាច្រើនកំពុងតែកើតការងឿងឆ្ងល់យ៉ាងខ្លាំង
ស្របពេលដែល អ្នកទាំង២កំពុងតែមានបញ្ហានឹងគ្នាក៏ពិតមែន តែខាងក្រុមហ៊ុននៅតែបន្តជាមួយនឹងសកម្មភាពរបស់ វណ្ណដា យ៉ាងដូច្នោះ៕ប្រភព
សូមទស្សនារូបភាពខាងក្រោម