តារាចម្រៀង វណ្ណា ស័ក្ត ច្រៀងជាមួយកូនស្រីលើកដំបូង អ្នកគាំទ្រស្មានថាគូស្នេហ៍ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វណ្ណា ស័ក្ត ជាតារាចម្រៀងនៅក្នុងផលិតកម្ម M និងជាកូនប្រុសរបស់តារាចម្រៀងអាយ៉ៃជើងចាស់ ណយ សំណាង។ អ្វីដែលភ្ញាក់ផ្អើល ពេលនេះ គេបានឃើញតារាចម្រៀង វណ្ណា ស័ក្ត បានច្រៀងជាមួយកូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា វណ្ណ ណាណា ជាលើកដំបូង នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ភីអិនអិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពេលស្រវឹង ទើបដឹងថានឹកអូន» គឺជាបទចម្រៀងដែល វណ្ណ ណាណា បានលើកយកមកច្រៀងឆ្លើយឆ្លង ជាមួយលោក វណ្ណា ស័ក្ត ជាឪពុកដែលស្តាប់ទៅពិតជាពីរោះ ជាពិសេសទាំងកាយវិការក៏ដូចជាការរៀបចំខ្លួនទៀតសោត មើលទៅស្ទើរមិនដឹងថាអ្នកទាំងពីរជាឪពុក និង កូនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាលើកដំបូងហើយ ដែលគេបានឃើញអ្នកទាំងពីរបានច្រៀងរួមគ្នាបែបនេះ។ មហាជន មានការលើកឡើងថាការសម្តែងរបស់អ្នកទាំងពីរ មើលទៅចូលតួដូចគូស្នេហ៍ពីតៗតែម្តង ឯអ្នកគាំទ្រខ្លះទៀត លើកឡើងថា បើមិនប្រាប់ស្ទើរមិនដឹងថាតារា ចម្រៀង វណ្ណា ស័ក្ត មានកូនស្រីធំពេញក្រមុំបែបនេះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា តារាចម្រៀង វណ្ណ ណាណា ចាប់ផ្តើមលេចមុខលេចមាត់នៅក្នុងសិល្បៈ ក្រោយពីនាងបានលេចមុខនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia របស់ទូរទស្សន៍ហង្សមាស តែគួរឱ្យស្តាយនាង មិនបានទទួលបានជោគជ័យឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លង​មកតារាវ័យក្មេងរូបនេះក៏ធ្លាប់អះអាងនៅក្នុងការសម្ភាសជាមួយសារព័ត៌មានមួយថា នាងមិនត្រូវបានលោក វណ្ណា ស័ក្ត ទទួលស្គាល់ជាកូនស្រីឡើយ តែផ្ទុយទៅវិញពេលនេះ គេបានឃើញឪពុកកូនទាំងពីរបានច្រៀងរួមគ្នាយ៉ាងស្និទ្

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នាល។ ចង់ដឹងថាការច្រៀងរបស់ វណ្ណ ណាណា និងលោក វណ្ណា ស័ក្ត ជាឪពុកពីរោះបែបណា តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment