ទម្លាយជីវប្រវត្តិសិល្បករអាយ៉ៃជើងចាស់ ព្រហ្មម៉ាញ ដ៏មានប្រជាប្រិយភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះដែរ «ប្រជាប្រិយ» នឹងបង្ហាញត្រួសៗពីជីវប្រវត្តិសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃរូបនេះ ដល់ប្រិយមិត្តអ្នកអានបានជ្រាប ថាតើរូបគាត់មានប្រភពមកពីណា និង ចាប់អាជីពសិល្បៈតាំងពីឆ្នាំណាមក?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រហ្មម៉ាញ ដែលជាសិល្បករចម្រៀងអាយ៉ៃជើងចាស់ម្នាក់ ដោយរូបលោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលគិតមកដល់ឆ្នាំ ២០២០ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥០ ឆ្នាំមកហើយ ។បើតាមបទសម្ភាសនឹងសារព័ត៌មួយកាលពីឆ្នាំ ២០១៨ សិល្បករចម្រៀងអាយ៉ៃជើងចាស់រូបនេះបានរៀបរាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានកើតក្នុងត្រកូលគ្រួសារកសិករធម្មតាមួយ និង បានរៀនសូត្រនៅសាលាធម្មតាដូចក្មេងដដៃទៀតក្នុងភូមិ ។ លោកមានបងប្អូនសរុប ៤ នាក់ (ប្រុសទាំងអស់) ហើយបងប្អូនរបស់លោកគឺមានមុខរបរខុសគ្នាទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបងប្រុសទី ១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ គឺជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកគឺជាកីឡាករប្រដាល់ ។លោក ព្រហ្មម៉ាញ បានបន្តទៀតថា ក្នុងពេលរបបពលពតមកដល់ក្រុមគ្រួសារលោកត្រូវបានគេសម្លាប់ចោលនៅជំនាន់នោះអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅសល់តែលោកម្នាក់ឯងប៉ុណ្ណោះ ។ ក្រោយបែករបបដ៏ខ្មៅងងឹតនោះ លោក ព្រហ្មម៉ាញ ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈម្តងទៀត ក្នុងអាយុ ៣០ ឆ្នាំ ដោយលោកចាប់យកអាជីពជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លង ហើយរហូតមកដល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយទូទាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសកម្ពុជា ដោយមានមហាជនទាំងក្មេងចាស់ចូលចិត្តគាត់គ្រប់គ្នា ។ប្រឡូកក្នុងវិស័យនេះអស់ជាច្រើន និង ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ លោក ព្រហ្មម៉ាញ ក៏ធ្លាប់បានចេញទៅសម្តែងនៅក្រៅប្រទេសផងដែរ ដូចជាចេញទៅសម្តែងនៅប្រទេសបារាំង អូស្ត្រាលី និង អាមេរិក ជាដើម ។ ក្នុងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ព្រហ្មម៉ាញ ក៏បានបង្ហាញឱ្យដឹងក្នុងបទសម្ភាសកន្លងមកដែរថា ពេលដែលលោកចេញទៅសម្តែងនៅសហរដ្ឋអាមេរិកនោះ លោកត្រូវបានសភាអាមេរិកផ្តល់បណ្ណសរសើរលោកជាសិល្បករដ៏ល្បីល្បាញមួយរូបថែមទៀតផង ។គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះលោក ព្រហ្មម៉ាញ មានវ័យ ៦២ ឆ្នាំហើយ ប៉ុន្តែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកនៅតែបន្តចាប់អាជីពជាអ្នកចម្រៀងអាយ៉ៃដដែល ដោយទេពកោសល្យ និង ជំនាញកំប្លែងស្ងួតរបស់លោកនៅតែត្រូវបានទទួលស្គាល់ ពេញចិត្ត និង គាំទ្រលើសលប់ពីសំណាក់មហាជន មិនថាក្មេងចាស់ ប្រុសឬស្រី ឡើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment