ខ្លឹមសារទាំងស្រុងរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្រាប់ឲ្យដឹងថា៖ គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្ញុំសូមជម្រាបជូនសាធារណជ នទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក រ ណីសង្ស័យពុ លស្រា សនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានកេីតឡេីងនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានដូចតទៅ៖
១. បានទទួលព្យាបាលអ្នកមានអាការ:ស ង្ស័ យពុ លស្រា ស នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានចំនួន ១០៥នាក់ (ស្រី ៦នាក់) ក្នុងចំណោមនោះ អ្នកមានស្ថានភាពធ្ង ន់ធ្ង រចំនួន ៦នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ០៥នាក់ (ស្លា ប់នៅតាមផ្លូវពេលបញ្ជូនចំនួន ០២នាក់ និងក រ ណីនៅធ្ង ន់ធ្ង រកំពុងសង្គ្រោះ ០១នាក់) មានក រ ណីស្លា ប់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ០១នាក់ ស្លា ប់នៅផ្ទះ ០១នាក់ និងបានព្យាបាលនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ចំនួន ១០ នាក់។ ជាសរុប អ្នករ ងគ្រោះចំនួន ១១៥នាក់ (ស្រី៦នាក់) ក្នុងនោះស្លា ប់ ៥នាក់។
បច្ចុប្បន្នអ្នកជំ ងឺដែលកំពុងសម្រាកព្យាបាល មានការវិវត្តន៌មកស្ថានភាពល្អប្រសេីរវិញហេីយ។ មូលហេតុអ្នកទាំងអស់ខាងលេីបានមកចូលរួមកំដ របុណ្យស ពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវពិនិត្យ គឺជាករណីស ង្ស័ យពុ លស្រា ស។ វិធានការណ៏ និងអន្ត រា គ ម ន៌ជួយដល់អ្នកស ង្ស័ យពុ លស្រាស មានដូចតទៅ ៖
ពេលទទួលបានព័ត៌មាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំ ងឺឆ្ល ងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។ -ចាត់វិធានកា រ ណ៏ ហាមការផឹ កស្រា ស និងបញ្ឈប់ការធ្វេីច រា ច រ លក់ដូរស្រាស ជាបន្ទាន់។
បានសង្រ្គោះជ ន រ ងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ង ន់ធ្ង រពេកដែលបានបា ត់ ប ង់ ជី វិ តគួរឲ្យសោកស្តាយជាទីបំផុត។ - បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្ រាសដែលផលិត
គ្មានបច្ចេកទេសត្រឹមត្រូវ។ ព័ត៌មានដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុ
សូមទស្សនារូបភាពខាងក្រោម