ថ្មីៗនេះមានការភ្ញាក់ផ្អើល ខ្លាំងលើករណីតារាចម្រៀងម៉ៃ សុគន្ធ រហ័សនាម មហាទើស លេចចេញវីដេអូរ លួច ចុងច្រមុះព្រោះការ វះ កាត់ ខុសបច្ចេកទេស នោះបានលេចធ្លាយ ចេញ ជាច្រើនថ្ងៃ មកហើយ ប៉ុន្តែពេលនេះតារារូបនេះ បានទម្លាយអំពីទីតាំងពេទ កែសម្ផស្សនៅប្រទេសថៃ នោះ
ហើយថាបានធ្វើឲ្យច្រមុះលោក មានបញ្ហារហូតរលួយ ចុង លេចចេញ ជ័រ ខ្ទង់ច្រមុះមកក្រៅគួរឲ្យស្រៀវសាច់ទោះជាយ៉ាងណាលោក ម៉ៃ សុគន្ធ បានបញ្ជាក់លើបណ្តាញសង្គមថា ច្រមុះដែលលោកមាន បញ្ហាគឺក្រោយពីការវះ កាត់ ដាក់ខ្ទង់ដែលធ្វើនៅគ្លីនិកមួយ យីហោ សុមចៃគ្លីនិកនៅ រាជធានី
បាងកក ព្រះរាជាណាចក្រថៃ ដែលការវះ កា ត់ នេះ ធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៨មកម្ល៉េះ លោកបានចាត់ទុកថាជាគ្លីនិកនេះ ខ្វះទំនួលខុសត្រូវ ហើយលោកថែមទាំង អំពាវនាវ កុំឲ្យអ្នកនិយមកែសម្ផស្សកុំផ្តល់ទំនុកចិត្តខ្លាំងពេកទៅ លើគ្លីនិកខ្លះ នៅទីនោះ។ លោកថាសេវាកម្មធ្វើឲ្យរួច តែពីដៃ ហើយពេលនេះខ្ទង់ ដែលដាក់ពីមុន ធ្វើឲ្យច្រមុះលោកមានបញ្ហានោះ ត្រូវបានដក ចេញហើយហើយ ត្រូវបានព្យាបាល ជំនួស ដោយមជ្ឈមណ្ឌលកែសម្ផស្ស
មួយនៅភ្នំពេញ។#ការកែកុនច្នៃសម្រស់ពី ធម្មជាតិស្ទើតែក្លាយ ជារឿងធម្មតាទៅ ហើយសម្រាប់ចង្កោម មនុស្សស៊ីវីល័យ ប៉ុន្តែក៏មាន អ្នកច្នៃសម្រស់ពីធម្មជាតិមួយ ចំនួនក៏ជួបនឹងផល លំបាកដែររហូតខូចខាត សម្រស់លើសដើម។ ទោះជាយ៉ាងណានេះ ក៏មិនមែនជាករណីទី១ដែរ ដែលសិល្បករ និងក្រុម
អ្នកនិយម កែសម្ផស្សមួយចំនួន បានជួបនឹងបញ្ហាធ្ង ន់ ធ្ងរក្រោយពីពួកគេ បានជ្រើសរើសចុងកាំបិត របស់ក្រុមអ្នក កែសម្ផស្សនៅក្រៅប្រទេស
ពិសេសប្រទេសថៃ និងប្រទេសមួយចំនួនទៀត ខណៈដែល អ្នកខ្លះក៏ត្រូវបានចេញទៅព្យាបាល កែតម្រូវលើ សម្រស់កែច្នៃទាំងនោះផងដែរ ដូចជាអតីតតារាសម្តែង ប៊េនីយ៉ាំងជាដើម៕
សូមទស្សនារូបភាពខាងក្រោម