ប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន ពិតជាធ្លាប់ស្គាល់ជាក់ជាមិនខាន អតីតតារាកំប្លែង ជាមួយក្រុម នាយ ពាក់មី ហើយក៏ជាអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី នោះ។
ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ
អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អ៊ែលលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។
ក្រោយសម្រាល ទើបបាន១ខែសោះ អ៊ែលលី កូនស្រី អ្នកនាង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់ គួរឲ្យគ្រឺតដល់ហើយ។
ចំណែកនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះ អតីតតារាកំប្លែងស្រីរូបនេះ បានធ្វើពិធីតូចមួយ ចេញខែកូនស្រី ជាពិសេសមានគ្រឿងអលង្ការ យ៉ាងច្រើន សម្រាប់គួចដៃកូនស្រី។
ផន សុផារី បានបញ្ជាក់បន្ថែមថា “អ៊ែលលី…ថ្ងៃនេះព្រះនាងតូច របស់ម៉ាក់ បានមួយខែហើយ ប៉ា និងម៉ាក់សូមបួងសួងដល់ទេវតា សូមតាមជួយឃុំគ្រងថែរក្សារកូន ឲ្យកូនមានសុខភាពល្អ បញ្ញាវៀងវយ័ ធំឡើងក្លាយជាក្មេងល្អ មានសម្រស់ស្រស់ស្អាត ចេះគោរពចាស់ទុំ ចេះស្តាប់ដំបូន្មានម៉ាក់ប៉ា។
ទៀនពិលាក្នុងថ្ងៃរៀបការប៉ានិងម៉ាក់ជាវត្ថុជួយបញ្ជាក់ប្រាប់កូនថាកូនជាកូនដែលមានខាន់ស្លា ជាកូនដែលកើតមកដោយសេចក្តីស្រលាញ់ពិតប្រាកដ ហើយម៉ាក់ប៉ាសង្ឃឹមថាទៅថ្ងៃមុខ កូននិងមានទៀនពិលាឲ្យចៅរបស់ម៉ាក់ដូចគ្នា សូមពន្លឺនៃភ្លើងទៀនដ៏មានតម្លៃនេះជួយបំភ្លឺផ្លូវកូន ឲ្យកូនដើរទៅកាន់ផ្លូវជីវិតដែលត្រឹមត្រូវ និងជោគជយ័ទៅថ្ងៃអនាគតផងទៅចុះ ប៊ែលឡា អ៊ែលលី ប៉ា និងម៉ាក់ស្រលាញ់កូនណាស់”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖