ក្រោយបិទបណ្ដោះអាសន្នរយៈពេល ៣ ថ្ងៃ បន្ទាប់ពីស្រាវជ្រាវរកឃើញអ្នកជំងឺកូវីដ ១៩ ដែលជាភរិយាអគ្គនាយកពន្
នាគារធ្លាប់ទៅផ្សារទំនើបអ៊ីអន ១ នៅពេលនេះក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា នៅថ្ងៃទី ២ ធ្នូ ២០២០ នេះក្រសួងបានអនុញ្ញាតឱ្យផ្សារទំនើបមួយនេះដំណើរការឡើងវិញហើយ ។
ស្របពេលដែលផ្សារទំនើបមួយនេះប្រកាសបើកទ្វារវិញនោះ បុគ្គលិកនៅតាមបណ្ដាហាងនានា ព្រមទាំងបុគ្គលិករបស់ផ្សារផ្ទាល់បានចូលបំពេញការងារឡើងវិញ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិត ។ ដោយលែកទៅមើលគណនីហ្វេសប៊ុកឈ្មោះ
Huot K. Oun បានបង្ហោះសារយ៉ាងចាក់ដោតមួយធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកព្រោងព្រាត ។ បុគ្គលិករូបនេះបានបង្ហោះសារយ៉ាងដូច្នេះថា៖ «សួរថា ភ័យទេ? ខ្ញុំភ័យ។ សួរថាខ្លាចទេ? ខ្ញុំខ្លាច។ សួរថាចុះបើដឹងចឹងហើយ ទៅធ្វើអ្វី? គឺក៏ព្រោះតែខ្ញុំក្រ។ បើមិនមកធ្វើការទាំងហានិភ័យ មានអ្នកណាមក ឧបត្ថម្ភខ្ញុំ»?
គួរឱ្យដឹងថា ការអនុញ្ញាឱ្យដំណើរការផ្សារខាងលើនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំស
ម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ៕
សូមទស្សនារូបភាពខាងក្រោម