វ៉ាង ស្រីណូ បង្ហាញមុខ កាន់តែស្រស់ស្អាត និងពាក់អលង្ការពេជ្រជ្រែកខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាសម្ដែងសិចស៊ី កញ្ញាវ៉ាង ស្រីណូ ដែលបាត់ខ្លួនពីអាជីពសម្ដែងជាង១០ឆ្នាំទៅហើយនោះ បានបង្ហាញខ្លួនក្នុងកម្មវិធីមង្គលការប្អូនស្រីតារាសម្ដែងនី មុនីនាថ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយគេចាប់អារម្មណ៍ឃើញថា ស្រីណូ នៅតែមានរូបសម្រស់ទាក់ទាញ ព្រមទាំងពាក់គ្រឿងពេជ្រនៅលើដងខ្លួន តម្លៃរាប់ម៉ឺនដុល្លារទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ដល់ទសម្ភាសន៍ដល់ ”នគរធំ” វ៉ាង ស្រីណូ បានឲ្យដឹងថា នាងបានចេញទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាច្រើនឆ្នាំមកហើយ ដោយទទួលបានសិទ្ធិរស់នៅស្របច្បាប់ បន្ទាប់ពីអតីតគូដណ្ដឹងនាងដែលជាថៅកែភោជនីយដ្ឋានមួយនៅទីនោះ បានបញ្ចូលឈ្មោះនាងទៅជាម្ចាស់ភាគហ៊ុនហាងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីណូ ថា “Green Card” ដែលនាងទទួលបាននោះ គឺរយៈពេល២ឆ្នាំ តែបានបន្ដរទៅជា១០ឆ្នាំទៀត ហេតុនេះហើយបានជានាងមានសិទ្ធិចេញចូលពីខ្មែរ ទៅអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានដោយគ្មានបញ្ហា។ ប៉ុន្ដែពេលនេះដោយសារតែកូវីដ-១៩ នាងបានមកស្រុកខ្មែរ សិន ហើយពេលដែលស្ងាត់ជំងឺនេះហើយ នាងនឹងវិលត្រឡប់ចេញទៅអាមេរិកវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ទាក់ទងរឿងស្នេហាជាមួយថៅកែហាង ដែលជាអាណិកជនខ្មែរ កាត់ចិន នោះ ស្រីណូ ថាពេលនេះនាងបានចែកផ្លូវគ្នាទៅហើយ ដោយមិនបានរៀបការនោះទេ។ នាងអះអាងថា បញ្ហាគឺមកពីការស់នៅជាមួយគ្នាយូរទៅៗ មិនសូវចុះសម្រុងគ្នា ចេះតែមានរឿង ហើយអស់និស្ស័យ ទើបនាងសម្រេចចិត្តមិនបន្ដស្នេហាមួយនេះទៀតទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីណូ ថា ក្រោយបែកបាក់ពីគូដណ្ដឹង ពេលនេះនាងបានរស់នៅជាមួយបងប្អូននៅអាមេរិក ហើយចុះឡើងមកស្រុកខ្មែរ ជាញឹកញាប់ ព្រោះនាងបានរកស៊ីទិញលក់ផ្ទះជាង១០ឆ្នាំមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាដែលបាត់មុខពីការថតសម្ដែងជាង១០ឆ្នាំនេះ ថា នាងរកស៊ីទិញលក់ផ្ទះវីឡាទោល, វីឡាកូនកាត់ និងផ្ទះល្វែងនោះ ចេះតែកាក់កប ទើបមានជីវភាពធូរធាដូចពេលបច្ចុប្បន្ននេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា វ៉ាង ស្រីណូ ថា នៅតែស្រលាញ់អាជីពសិល្បៈដដែល ប៉ុន្ដែនាងគ្មានបំណងវិលវិញទេ ព្រោះតែពេលនេះគ្មានពេលគ្រប់គ្រាន់ក្នុងការសម្ដែងភាពយន្ដ និង​ MV​ តែបើថតស្ពត ឬ Fashion អី នាងអាចធ្វើបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាង ស្រីណូ អះអាងដែរថា ក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងជាច្រើនឆ្នាំមកនេះ បច្ចុប្បន្ននាងមិនទាន់មានសង្សារថ្មីនោះទេ។ នាងបញ្ជាក់ថា នឹងចេញទៅរស់នៅអាមេរិកវិញ នៅពេលដែលស្ងាត់កូវីដ-១៩ ខាងមុខនេះ។ ដោយឡែកសម្រាប់មុខរបរនាងនៅស្រុកខ្មែរ ទិញលក់ផ្ទះវីឡានោះ គឺនៅតែបន្ដដដែល តែនាងថា មិនហ៊ានរកស៊ីធំឈានទៅបើកក្រុមហ៊ុននោះទេ ព្រោះខ្លាចប្រឈមហានិភ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកការជ្រើសគូស្នេហ៍ថ្មីនោះ ស្រីណូ ថា នាងមិនទាន់ប្រាកដក្នុងចិត្តទេថា តើនឹងយកសង្សារថ្មីនៅពេលណា ជាបុរសក្នុងឬក្រៅស្រុកនោះទេ? តែនាងថា ពេលនេះបេះដូងរបស់នាង គឺពិតជានៅទំនេរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាង ស្រីណូ ធ្លាប់គ្រងតំណែងតារាសិចស៊ីផុតលេខ កាលពីមុនឆ្នាំ២០០៧ ហើយការដើរចេញពីអាជីពសិល្បៈ ពេលនេះ ស្រីណូ កាន់តែទ្រព្យច្រើនមិនចាញ់ជំទាវឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតតារាសម្ដែងរូបនេះក៏ជាអ្នកចូលចិត្តប្រើប្រាស់សម្ភារៈម៉ាកល្បីៗផងដែរ ប៉ុន្ដែការលេងរថយន្ដវិញ ស្រីណូ ជិះតែរថយន្ដម៉ាក Mercedes ប៉ុណ្ណោះ ដោយនាងមានឡានម៉ាកនេះ ដល់ទៅ៣គ្រឿង ជិះឆ្លាស់គ្នាតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនមួយចំនួនហាក់មិនសូវជឿថា ពេលនេះ ស្រីណូ ទុកបេះដូងឲ្យនៅទំនេរឡើយ​ព្រោះកន្លងមកធ្លាប់លេចឮថា នាងមានមន្រ្ដីធំៗ និងអ្នកជំនួញល្បីៗ ទាំងក្នុងនិងក្រៅស្រុក តាមស្នេហានាង ហេតុនេះហើយបានជាគេសង្ស័យថា ស្រីណូ អាចលាក់បាំងគូស្នេហ៍ថ្មីច្រើនជាង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment