តាមពិតចឹងសោះ !!! នារី​ម្ចាស់​វី​ដេ​អូ សុំ​ទោស​! ដែល​ថត​រថយន្ត​សង្គ្រោះ​មក​ទទួល​បុរស​ម្នាក់ តែធ្វើ​ឲ្យ​ជ្រួលច្រ​​​បល់ នៅ​​​ម្តុំ​ផ្សារ​អូរ​ឫស្សី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ នារី​ម្នាក់​ជា​អា​ជីករ​លក់​ម៉ូតូ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chanthol Lay នៅ​ពេល​ឃើញ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​មក​ទទួលយក​បុរស​ម្នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​លើ​ផ្លូវ ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ម្តុំ​ផ្សារ​អូរ​ឫស្សី នារី​រូប​នោះ​បាន​ទាញ​ទូរស័ព្ទ​ដៃ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​មាន​អ្នក​ចូល​ទស្សនា​ជាច្រើន ដែលបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ ពេញម្តុំ​ផ្សារ​អូរ​ឫស្សី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ គណនី​ហ្វេ​ស​ប៊ុ​ក Chanthol Lay បាន​លុប​វី​ដេ​អូ​ដែល​ផ្សាយ​ផ្ទាល់​ពី​រថយន្ត​ពេទ្យ​នោះ​វិញ​ហើយ និង​ចេញ​វី​ដេ​អូ​មួយទៀត ធ្វើការ​សុំ​ទោស​ជា​សាធារណៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផង​ដែរ ។ ប៉ុន្តែ វីដេអូ(ជិត១៩នាទី)នោះ លុបមិនអស់ទេ ដោយសារផេកហ្វេសប៊ុកមួយចំនួនទៀត យកទៅចុះផ្សាយក្នុងហ្វេសប៊ុករបស់ពួកគេ បង្ហោះជាបន្តបន្ទាប់ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រាប់​ថា នា​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​សហការ​ជាមួយ​សាលាសង្កាត់​អូរ​ឫស្សី​ទី​២ ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​ទទួល​បុរស​ម្នាក់​ជា​អ្នកបកប្រែ​ភាសា​ចិន ស្នាក់​នៅ​សង្កាត់​អូរ​ឬ​ស្សី​២ ខណ្ឌ​៧​មក​រា ដែល​មាន​អាការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សុខភាព ប់ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment