នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ នេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា អ្នកនាង ធី សុវណ្ណថា ចូលបន្ទប់វះកាត់ ហើយក៏មានធ្វើឲ្យអ្នកខ្លះកំពុងតែឆ្ងល់ថា តើអ្នកនាង កើតជំងឺអ្វី បានជាចូលវះកាត់បែបនេះ។
នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃដដែល ស្វាមី អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់ហើយ ដោយយក ហ្វេសប៊ុកផេក ធី សុវណ្ណថា មកបង្ហោះថា ៖
“ប្រពន្ធខ្ញុំ បញ្ចប់ការវះកាត់ ដោយជោគជ័យ គាត់ដុះសាច់ ៤ដុំ (១ប៉ុនផ្លែពុទ្រា) ជាប់សាច់ដុំពោះ យូរហើយ តែងតែធ្វើឲ្យឈឺចុកពោះ ជាប្រចាំ ខ្ញុំគ្រោងនាំកាត់ទៅវះកាត់នៅថៃ ឬសិង្ហបុរី ព្រោះតែ ជំងឺកូវីត-១៩ មិនអាចទៅបាន ។
ថ្ងៃនេះ យើងស្នើ Doctor ជំនាញ ជនជាតិអាមេរិច និង Doctor ជំនាញ ជនជាតិខ្មែរ វះកាត់យក ដុំសាច់នោះ ជិត៥ម៉ោង ដោយជោគជ័យ និងកំពុងពិនិត្យបន្ត ។
ពេលនេះ គាត់ធូរស្រាលបន្តិច ហើយ សូមថ្លែងអំណរគុណ អ៊ុំពូមីង បងប្អូន ដែលបានបារម្ភ និងជូនពរ ប្រពន្ធខ្ញុំ”៕
សូមទស្សនារូបភាពខាងក្រោម