ថ្ងៃខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ ញ៉ែម សុគន្ធ ទទួលពាក្យយ៉ាងផ្អែមល្ហែមបំផុតពីភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្មេចបើកៗ រយៈពេល ០២ ឆ្នាំហើយ ដែលតារាសម្តែងមុខខ្មែរអង្គរ ញ៉ែម សុគន្ធ បានលាភាពនៅលីវ ចូលរោងការជាមួយភរិយាដ៏ស្រស់ស្អាត។ នេះបើគិតចាប់ពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៨

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ ក្រោយពីបានរៀបការយៈពេលជាងមួយឆ្នាំហើយនោះ តារាប្រុស​រូបនេះ និង ភរិយាក៏ទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងថ្ងៃខួបគម្រប់ ២ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍លោក ញ៉ែម សុគន្ធ និង ភរិយា ហាក់មិនមានការរៀបចំកម្មវិធីធំដុំនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែគេបានឃើញគ្រួសារតូចនេះ ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំង ។ ជាពិសេសនោះ គេឃើញរាល់រូបភាព និង ពាក្យពេចន៍ភរិយារបស់លោក ញ៉ែម សុគន្ធ បានបង្ហោះសាររៀបរាប់ទៅកាន់ស្វាមី គឺពិតជាផ្អែមល្ហែមខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ភរិយាលោក ញ៉ែម សុគន្ធ ដែលមាគណនី fb ឈ្មោះថា «Mim Mim»​បានបង្ហោះសារទៅកាន់លោកជាភាសាអង់គ្លេសថា «Happy 2nd Anniversary

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

! K-Mint is our special gift in this year, thank huni for take care us as well and give us warm. We love you huni» ដោយភាសាខ្មែរមានន័យថា « រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ២ ឆ្នាំ ! K-Mint គឺជាកាដូពិសេសសំរាប់ពួកយើងក្នុងឆ្នាំនេះ អរគុណបងសម្លាញ់ ដែលមើលថែ និង ផ្តល់ភាពកក់ក្តៅដល់ពួកយើង ។ ពួកយើងស្រឡាញ់បង !»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment