កាលពី យប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ សម្តែងក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងដ៏សែនល្អមួយ ស្ទើរតែមិននឹកស្មានដល់ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បាន
ប្រកាសថា កំពុងត្រៀមបំរុងថវិកា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។
ពេលឃើញបែបនេះភ្លាម លោកស្រី ទ្រី ដាណា និងស្វាមី ក៏នៅមិនស្ងៀមឡើយ ហើយបានប្រកាសតំាងយប់នាថ្ងៃដដែលនេះ ថា “នាងខ្ញុំ និងស្វាមីសុំចូលរួម ១០ម៉ឺនដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាមួយសម្ដេច ជួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលដ៏លំបាកនេះ។
ទឹកប្រាក់នេះតិចតួចស្ដួចស្ដើងណាស់ តែនាងខ្ញុំ និងស្វាមី បានចូលរួមតាមធនធាន កម្លាំងចិត្ត ហើយខ្ញុំពិតរំភើបចិត្តខ្លាំងណាស់ ពេលឃើញសម្ដេចប្រកាសទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាអាចរួចផុតគ្រោះអាក្រក់នេះ”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បានយកថវិកានេះ ទៅប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្ត្រី។
ស្វាមី ថៅកែហាងពេជ្រ បានបញ្ជាក់ឲ្យដឹងថា “ថ្ងៃនេះបានយកថវិកា 10មុឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការរួមចំណែកទិញវ៉ាក់សាំង ការពារជំងឺកូវីត19 សំរាប់ចាក់ជូនប្រជាពលរដ្ឋទាំងអស់គ្នា (អរគុណសន្តិភាព)”៕
សូមទស្សនារូបភាពខាងក្រោម