លោកពូប៉ូលីសដ៏គំរូនៅច្បារអំពៅ តែងឈរធ្វើការហាលថ្ងៃ ហាលភ្លៀង កំពុងឈឺធ្ងន់ខ្វះប្រាក់ព្យាបាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូនប្រជាពលរដ្ឋមួយចំនួនធំប្រាកដជាធ្លាប់បានស្គាល់ និងតែងតែឃើញលោកពូប៉ូលីសចរាចរណ៍ម្នាក់នៅខណ្ឌច្បារអំពៅ តែងឈរធ្វើការបម្រើប្រជាជនហាលថ្ងៃ ហាលភ្លៀង ពុះពារចំពោះការងារ ដោយចេញពីបេះដូងពិតប្រាកដ រហូតត្រូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានពលរដ្ឋគោរពស្រឡាញ់ និងចាត់ទុកជាមន្ត្រីដ៏គំរូម្នាក់ ពេលនេះលែងខើញលោកពូឈរធ្វើការទៀតហើយ ក៏ព្រោះតែពេលនេះលោកពូកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ អ្វីដែលកាន់តែគួរឱ្យរំជួលចិត្តនោះ លោកពូមន្ត្រីចរាចរណ៍ដ៏សែនល្អក្នុងចិត្តពលរដ្ឋ ថែមទាំងខ្វះខាតថវិកាសម្រាប់ព្យាបាលទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពូ ត្រូវបានគេស្គាល់ឈ្មោះថា រស់ ហ៊ន តែងឈរបំពេញការងារមិនថាយប់ថ្ងៃ នៅត្រង់ចំណុចស្ពានអាកាសក្បាលថ្នល់ជារៀងរាល់ថ្ងៃ ។ មិនត្រឹមតែជាមន្ត្រីដ៏ល្អម្នាក់ប៉ុណ្ណោះទេ តែលោកជាបុគ្គលដ៏គំរូបមានសន្ដានចិត្តស្មោះត្រង់ តែងជួយយកឧស្សាហ៍ប្រជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ ហើយពិសេសនៅពេលដែលលោករើសបានកាបូបលុយ ឬរបស់អ្នកដទៃ លោកតែងបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកដើម្បីស្វែងរកម្ចាស់ដើម មិនថាលោកពូមានជីវភាពខ្វះខាតប៉ុណ្ណា លោកមិនដែលចង់បានរបស់អ្នកដទៃឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែពេលនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ រ៉ានូ បានឱ្យដឹងថាលោកពូកំពុងឈឺធ្ងន់ ហើយថែមទាំងខ្វះខាតប្រាក់ព្យាបាលទៀតផង ។ គណនីហ្វេសប៊ុកនេះបានរៀបរាប់ថា៖ «នាងខ្ញុំសូមអធ្យាស្រ័យ..សូមរំខាន មិត្តភក្តិ..បងប្អូនទាំងអស់ដែលរស់នៅខណ្ឌច្បារអំពៅយើង..ថាច្បាស់ជាធ្លាប់ឃើញ…ធ្លាប់ស្គាល់..ព្រោះគាត់តែងតែឈរហាលភ្លៀង..ហាលខ្យល់..ហាលក្ដៅ…តែឥឡូវនេះបាត់រូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនឃើញឈរធ្វើចរាចរណ៍នៅលើផ្លូវទៀតទេ..ដោយគាត់មានជំងឺជាទម្ងន់..ហើយក៍មានការខ្វះខាតថវិកា.សម្រាប់ការព្យាបាលជំងឺ…សូមជួយគាត់ផង…ៗៗៗ បើបងមានសប្បុរសជន..មានចិត្តអាណិតចង់ជួយគាត់សូមទំនាក់ទំនងលេខ ទូស័ព្ទ.. ០៧៧ ៨៧ ៩៧ ៧៧សូមអរគុណ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment