រកឃេីញមនុស្សជាង​ ៥០​ នាក់ពាក់ព័ន្ធអ្នកជំងឺកូវីដ​ ១៩​ អៀម​ ធីតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ នេះ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានធ្វើឱ្យកម្ពុជាមានអ្នកឆ្លង ក្នុងសហគមន៍ កើនឡើងដល់​ ៣៨ នាក់ហើយ ក្នុងនោះមានអ្នកពាក់ព័ន្ធជាង១ម៉ឺននាក់ ។ ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ០៩​ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានឱ្យដឹងថា ចំនួនអ្នកដែល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជាប់ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី ឈ្មោះ អៀម ធីតា ដែលបានទៅលេងម្ដាយនៅ ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល គឺបានកើនឡើងដល់ ៥២នាក់ហើយ ដែលតួរលេខនេះបូកចំនួន​៨នាក់បន្ថែម ទើបតែរកឃើញពាក់ព័ន្ធ ក្នុងនោះ ស្រ្តី៦នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ស្ត្រីជនជាតិខ្មែរឈ្មោះ វិជ្ជមានកូវីដ១៩ថ្មី ឈ្មោះ អៀម ធីតា (EAM THIDA) អាយុ ៣៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro នៅថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិជ្ជមាន វីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។ អ្វីដែលពិសេសគឺ នៅថ្ងៃ ទី ០៨ ខែធ្នូ នាងបានទៅលេង ម្ដាយនៅស្រុកកំណើត រហូតដល់ម៉ោង ៣រសៀលទើបត្រឡប់មកក្រុងភ្នំពេញវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីដឹងដំណឹងនេះ ខាងមន្ទីរសុខាភិបាលខេត្តកណ្ដាល ក៏បានចុះចាត់ចែង រៀបចំអ្នកពាក់ព័ន្ធ ឱ្យធ្វើចត្តាឡីស័កនៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លែងមួយចំនួនដូចជា ពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល , នៅសាលាបឋមសិក្សាព្រែកតាពៅ និង មន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹងផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment