ឆុំ វត្តី បង្អួតរាងក្នុងឈុតប៊ីគីនីម៉ាអ៊េម ខណៈពពោះកូនដំបូង!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាសម្តែង ឆុំ វត្តី កាន់តែបង្ហាញអារម្មណ៍រីករាយ ក្រោយនាងកំពុងត្រៀមខ្លួនទទួលសមាជិកថ្មីចូលក្នុងគ្រួសារ។ អ្វីដែលចាប់អារម្មណ៍ដោយសារទើបចាប់ផ្តើមមានគភ៌ដំបូង ឆុំ វត្តី នៅតែមានរូបរាងស្រស់ស្អាតមិនទាន់ប្រែប្រួលអ្វីឡើយ ដែលក្នុងនោះធ្វើឱ្យតារាស្រីរូបនេះនៅតែបង្អួតរាងក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមានកូន ឆុំ វត្តី កាន់តែទទួលបានការស្រឡាញ់ និង ថ្នាក់ថ្នមពីសំណាក់ស្វាមី ព្រមទាំងក្រុមគ្រួសារសាច់ថ្លៃជាខ្លាំង។ ជារៀងរាល់ពេលទំនេរនាង និង ស្វាមីតែងចេញទៅលំហែនៅតាមតំបន់ទេសចរណ៍នានានៅក្នុងស្រុកយ៉ាងរីករាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ក្រៅពីចែករំលែកនូវរូបភាពផ្អែមល្ហែមនៅក្នុងជីវិតគូ ឆុំ វត្តី ក៏មិនភ្លេចបង្អួតសម្រស់ជាមួយនឹងការស្លៀកឈុតប៊ីគីនីយ៉ាងស្រស់ស្អាត និង សិចស៊ីដែលមើលទៅពិតជាទាក់ទាញជាខ្លាំង។ ពេលនេះដែរ ឆុំ វត្តី មិនទាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដឹងភេទកូនក្នុងផ្ទៃនៅឡើយទេ តែកន្លងមកនាងធ្លាប់ព្រលយថា មិនថាកូនស្រី ឬ ប្រុសនាងស្រឡាញ់ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា ឆុំ វត្តី មិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងសមត្ថភាពសម្តែងខ្ពស់មិនធម្មតាឡើយ។ នាងចាប់ផ្តើមលេចមុខលេចមាត់ និង ទទួលបានការគាំទ្រខ្លាំង ក្រោយពីក្លាយជាតួឯកស្រីនៅក្នុង រឿងខ្នាតធំ «ហ្លួងព្រះស្តេចកន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន ដោយសារខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ឆុំ វត្តី បានផ្អាកការងារសម្តែង ដោយងាកមកធ្វើជាអ្នកមើលការខុសត្រូវនៅក្នុងផលិតកម្ម ជាមួយឪពុកក្មេកវិញម្តង ហើយក្រៅពីនេះ នាងក៏មានមុខរបរបន្ថែម គឺក្រុមហ៊ុនសេវាដឹកជញ្ជូន ដែលកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment