នាយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ នេះ បងប្អូន ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើន បានសម្តែងក្តីរំភើប រីករាយ សឹងតែមិននឹកស្មានដល់
ក្រោយទទួលបានដំណឹងពិសេសមួយ ដោយ សម្តេចតេជោ ហ៊ុន សែន ត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូង។
ក្រោយទទួលបានដំណឹងនេះភ្លាម អ្នកឧកញ៉ា លោកឧកញ៉ា អ្នកជំនួញ បងប្អូនប្រជាពលរដ្ឋខ្មែរ រួមនិងតារាល្បីៗជាច្រើនដួង នាំគ្នាចូលរួមបរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បី ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។
ក្នុងនោះមានដូចជា ខេម ១០លានរៀល, តន់ ចន្ទសីម៉ា ១០លានរៀល, ព្រាប សុវត្ថិ ១០ លានរៀល, សួស វីសា និងស្វាមី ១ពាន់ ដុល្លារ, លោក ឆាយ វីរ:យុទ្ធ និង ភរិយា ១២៥០ ដុល្លារ, នាយ ក្រឹម ១០០ ដុល្លារ, ខេមរៈ សិរីមន្ត ៤លាន រៀល។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ មានតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ទៀត គឺ នាយ ពាក់មី ក៏បានចូលរួមបរិច្ចាគផងដែរ នូវថវិកា ចំនួន 1000$។
ពាក់មី បញ្ជាក់បន្ថែមថា “ខ្ញុំបាទ ពាក់មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនត្រាស់មី សូមគោរពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ចំនួន 1000$ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីត19 ជូនប្រជាជន កម្ពុជា”៕
សូមទស្សនារូបភាពខាងក្រោម