នេះបើយោងតាមប្រភពហ៊្វេសបុក លោក ស្រី ចំរើនបានបង្ហោះសារយ៉ាងដូច្នេះថា៖ «ញុំបាទ ស្រី ចំរើន សូមការអនុញ្ញាត សំដែងនូវការគោរពអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់
សម្តេចតេជោ ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធប្រកបដោយគំរូវីរៈភាព
ត្រចះត្រចង់ ក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយបញ្ហា ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ប្រកបដោយភាពឈ្លាសវៃ មានទសពិធរាជធម៌ និងរក្សាបានសេ្ថរភាពសង្គម។ ខ្ញុំបាទ សូមគាំទ្រពេញទំហឹង នូវការសម្រេចចិត្តរបស់សម្តេចតេជោ ព្រមទាំងមាន
ជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចតេជោ វីរៈបុរសដ៏ពូកែរបស់កម្ពុជា គ្រប់គ្រងស្ថានការប្រឈមនេះ បានយ៉ាងល្អ និងរក្សាបាននៅម៉ាក្រូសេដ្ឋកិច្ច សេ្ថរភាពសង្គម ជាពិសេសនឹងមិនដាក់ប្រទេសកម្ពុជាក្នុងគ្រាមានអាសន្នឡើយ។
ឆ្លៀតក្នុងឳកាសនេះ ខ្ញុំបាទលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ឬទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ សូមព្រះអង្គតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាងចំពោះ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចមេត្តា ទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្រ និងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ ស្រី ចំរើន និងក្រុមការងារ❤️🇰🇭🙏🏻»៕
សូមទស្សនារូបភាពខាងក្រោម