មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ជាពិសេស បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងខណ្ឌច្បារអំពៅ ប្រាកដជាធ្លាប់បានឃើញ លោកពូប៉ូលីសម្នាក់ ដែលតែងតែជួយសម្រួលចរាចរណ៍ជូន ពុកម៉ែបងប្អូន មិនគិតភ្លៀងធ្លាក់
ហាលក្តៅខ្លាំងយ៉ាងណានោះទេ គឺលោកពូ ប៉ូលីសគំរូរូបនេះ តែងតែបំពេញតួនាទីជាប៉ូលីសសម្រួលចរាចរណ៍ដល់ពុកម៉ែបងប្អូនមិនដែលត្អូញត្អែរអ្វីឡើយ។
លោកពូប៉ូលីសគំរូរូបនេះមានឈ្មោះថា រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ ចរាចរណ៍ នៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដែលជាមន្ត្រីសកម្មការងារឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) ហើយរូបគាត់ មានជំងឺដុះដំសាច់ក្រោមថ្លើម កំពុងសម្រាក ព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត។
ក្រោយដឹងដំណឹងនេះភ្លាម ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “ឱ្យតែកាត់ផ្លូវច្បារអំពៅ ឃើញលោកពូរហូត ឡើងចាំមុខ តែបាត់មួយរយៈនេះ ប្ដីខ្ញុំក៏ឆ្ងល់ដែរ តាមពិតគាត់ឈឺ ជូន
លោកពូ 1000$ ទុកព្យាបាលជំងឺ ក្រុមការងារ នឹងយកជូនលោកពូឆាប់ៗនេះ ជូនពរឆាប់ជា លោកពូ រស់ ហ៊ន ជាប៉ូលិសចរាចរណ៍គំរូ មិនមើលនឹងភ្នែកទេ ឃើញជួយគេរហូត ហាលក្ដៅ ហាលភ្លៀង
អរគុណដែលអាជ្ញាធរយកចិត្តទុកដាក់ជួយគាត់ ជាពិសេសអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានជួយគាត់ភ្លាមៗ ផ្ដល់ភាពកក់ក្ដៅ។ នាងខ្ញុំ និងស្វាមី គ្រាន់តែចូលរួមចំណែកបន្ថែម សង្ឃឹមថាគាត់អាចបានធូរស្រាលឆាប់ៗ”៕
សូមទស្សនារូបភាពខាងក្រោម