នៅសុខៗ ពេជ្រ សូលីកា បង្ហោះថា «កុំចំណាយខួរទៅលើមនុស្សអវិជ្ជមាន»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង ពេជ្រ សូលីកា កាន់តែបង្ហាញសុភមង្គលយ៉ាងផ្អែមល្ហែមនៅក្នុងគ្រួសារតូចរបស់នាងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមហាជនកត់សម្គាល់ឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីនាងសម្រាលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់រួចមក ស្វាមីនាងកាន់តែយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ មើលថែ និង បំពេញចិត្តនាងសឹងតែគ្រប់យ៉ាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមានក្ដីសុខពេញទីនៅក្នុងរង្វង់គ្រួសារ ថ្មីៗនេះ តារាចម្រៀងរាងតូចច្រឡឹងខាងលើ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មិនស្ទើរឡើយ បន្ទាប់ពីនាងបានបង្ហោះសារមួយ ដែលមានអត្ថន័យប្លែកៗទាក់ទងនឹងអ្នកស្អប់ និង អ្នក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាំតែទើស ។ ពេជ្រ សូលីកា បានសរសេររៀបរាប់ថា «បើគេស្អប់អ្នក ទោះបីអ្នកប្រឹងធ្វើល្អប៉ុនណា ក៏គេរកកន្លែងទើសអ្នកទាល់តែបាន។ ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេ ប្រឹងធ្វើល្អឱ្យអស់ពីចិត្តទៅ បើគេមិនពេញចិត្ត ជារឿងរបស់គេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ អ្នកម៉ាក់ហាយសូររូបនេះ ថែមទាំងលើកឡើងទៀតថា «សូមកុំចំណាយខួរក្បាល និង ពេលវេលា លើមនុស្សអវិជ្ជមានច្រើន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីដ្បិតតែសាររបស់ ពេជ្រ សូលីកា មិនបានបញ្ជាក់ថាសំដៅដល់អ្នកណា ប៉ុន្ដែកន្លងមក តារាចម្រៀងស្រីរូបនេះ បានជួបព្យុះរិះគន់ផ្ទួនៗពីសំណាក់មហាជន ប៉ុន្ដែនាងនៅតែរឹងមាំ ប្រឹងប្រែងក្រោកឈររហូតមកដល់ពេលនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment