ភ្នំពេញ៖ បើនិយាយដល់អ្នកលក់អនឡាន ដ៏ជោគជ័យម្នាក់គឺបងស្រីអូនដែលតែងតែលេចមុខជួយដល់ការងារសប្បុរសធម៌សង្គមនាពេលកន្លង។ ដោយឡែកនេះបើយោងតាមប្រភពហ្វេស
ប៊ុករបស់បងស្រី បានបង្ហោះសារថា ខួបកំណេីតស្រីតូចអាយុ ២ឆ្នាំ ខ្ញុំស្រីអូននិងស្វាមីមានកាដូរជាថវិការចំនួនសរុប
៨០២,០០០,០០០រៀល (២០ម៉ឺន៥រយដុល្លារ) ជួយដល់សង្គមសំរាប់ខែ ១២នេះ ទី ១ ជួយដល់រដ្ឋាភិបាល ៦០០,០០០,០០០រៀល(១៥
មុឺនដុល្លា)សំរាប់ទិញវ៉ាក់សាំងការពារកូវីត១៩ទី ២ ត្រៀមថវិការ ១២០,០០០,០០០ (៣មុឺនដុល្លា) សំរាប់ជួយដល់កូនៗរងគ្រោះដែលខ្ញុំចិញ្ចឹមនៅអង្គការអាហ្វេសុីបសំរាប់ខែ ១២ នេះ ទី ៣ ជួយឧបត្ថម្ភដល់ល្បុក្កតោចំនួន ៦៤,០០០,០០០រៀល( ១
ម៉ឺន៦ពាន់ដុល្លារ)លេីកស្ទួយក្បាច់គុណបុរាណខ្មែរ ទី ៣ ជួយថវិការ ១០,០០០,០០០ (២៥០០ដុល្លា)រៀលសំរាប់ធ្វេីផ្លូវនៅឃុំស្វាយអំពារ ខេត្តកណ្ដាល ទី ៤ ជួយថវិការ ៨,០០០,០០០ (២០០០ដុល្លា)រៀ លសំរាប់ធ្វេីផ្លូវនៅកោះច្រែង ខេត្តក្រចេះ
សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមអោយបងប្អូនជៀស ផុតពីជំ ងឺកូវីត១៩ ទាំងអស់គ្នាជូនពរអោយកូនស្រីក្លាយជាមនុស្សល្អ ធំឡេីងជួយសង្គមអោយបានច្រេីនបំផុត ៕ ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម