ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយពីទទួលដំណឹងថា លោកពូប៉ូលីសសម្រួលចរាចរណ៍ នៅខណ្ឌច្បារអំពៅ ធ្លាក់ខ្លួនមានជំងឺ ហើយចូលសម្រាកនៅ
មន្ទីរពេទ្យនោះ បានធ្វើឲ្យមហាជនជាច្រើន មានចិត្តអាណិត ដល់លោកពូ ជាខ្លាំង។ ដោយឡែកនេះបើយោងតាមហ្វេសប៊ុក
មួយដែលមានឈ្មោះថា Sok Kannitha បានបង្ហោះសារយ៉ាងកំសត់ថា ៖ « ច្រើនឆ្នាំមកនេះ ពូមិនដែលផាកពិន័យក្មួយ
ម្តងណាឡើយជិះបញ្ច្រាសផ្លូវ មិនពាក់មួក បើកភ្លើង បានត្រឹមហៅមកណែនាំហើយអោយទៅវិញរហូត ហើយនៅពេលឆ្លង
នល់ម្តងៗ ស្រែកអោយពូនាំឆ្លងរហូត មិនថាជិះមូតូ ឬឡាន តែថ្ងៃនេះក្មួយជូនដំណើរពូវិញម្តង ដល់គោលដៅដោយសុវត្តភាព ។
ជូនពរពូ ចររាចរណ៏កំសត់ របស់ក្មួយ ឆាប់ជាសះស្បើយត្រលប់មកផ្ទះវិញតោះបងៗ អ្នកច្បារអំពៅ អាចចែករំលែកការចំណាយក្នុងការព្យាបាលគាត់តាមរយះ ABA – Sok kannitha នាងខ្ញុំបាន សូមជួយសរសេរឈ្មោះបងៗ នឹងថតបង្កាន់ដៃ វេរប្រាក់មក ផ្ញើរមកខាងក្រោមផង ខាងប្អូននឹងធ្វើការប្តូរជាលុយ បាត ហើយផ្ញើរជូនគ្រួសារគាត់ នៅប្រទេសថៃ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ ២៤ ម៉ ទៅប្រទេសថៃ» ៕
សូមទស្សនារូបភាពខាងក្រោម