ជឿជាក់ថា មហាជនពិតជាដឹងហើយថាពិធីការិនី ស៊ឹម សូលីកា និងស្វាមីលោក អេង ឬទ្ធី គឺជាអ្នកសិល្បៈដែលមានជីវភាពរស់នៅហាយសូរមិនធម្មតាឡើយ។ យ៉ាងណាមិញ
ជិតកៀកឆ្នាំថ្មីពិធីការិនីរូបនេះបានចំណាយលុយទិញរថយន្តស៊េរីទំនើបពណ៌សយ៉ាងស្រស់ស្អាតស្វាគមន៍ ឆ្នាំ ២០២១ ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្មីៗនេះ គេបានឃើញ ស៊ឹម សូលីកា ចែករំលែករូបភាពជាច្រើនសន្លឹកនៅតាមបណ្តាញសង្គម ដោយមានការរៀបចំពិធីសូត្រមន្តនិង ស្រោចទឹកពីសំណាក់ព្រះសង្ឃនៅគេហដ្ឋានរបស់នាង
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គេសម្គាល់ឃើញរថយន្តស៊េរីទំនើបពណ៌សម៉ាក Bentley ថ្មីចែស ថែមទាំងមានចងបូរពណ៌ក្រហមស្រស់ចតនៅមុខផ្ទះ ដែលបញ្ជាក់ថាជារថយន្តដែលទើបនឹងទិញ។
ក្នុងនោះ ក៏មានការលើកឡើងថា តាមមើលរថយន្តទំនើបមួយគ្រឿងនេះប្រហែលជាសមាជិកថ្មីរបស់ ស៊ឹម សូលីកា ហើយបើនិយាយពីតម្លៃវិញក៏ខ្ពស់មិនធម្មតាដែរ ។ ក្រោយរូបភាពនោះ បានបង្ហោះលើបណ្ដាញសង្គម មានមហាជនជា
ច្រើន បានសរសើរ ពីជីវិតរបស់ ស៊ឹម សូលីកា ដែលរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ ព្រោះឃើញថា គ្រាន់តែរថយន្តទំនើបៗទាំងពីរដែលដាក់នៅជិតគ្នាក្នុងរូបភាពនោះ មានតម្លៃជាងកន្លះលានដុល្លារទៅហើយ។
សូមទស្សនារូបភាពខាងក្រោម