ជុំវិញរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គម ហាក់ស្ងប់ទៅវិញ ក្រោយពីអ្នកនាង ទ្រី សុផានិត បាន Live វីដេអូមួយ ដោយចេញមុខសុំទោស លោកស្រី ទ្រី ដាណា ដែល
ត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា “ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូន
ស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ ដែលខ្ញុំមានការLive ពាក្យដែលមិនសមរម្យ ទៅដល់ប្អូន សុំបងប្អូនទំាង
អស់គ្នា ជួយស៊ែរដើម្បីទៅដល់ ប្អូនស្រីខ្ញុំផង ឲ្យខ្ញុំសុំទោសផង ដោយប៉ះពាល់ទៅដល់កិត្តិយស និង មុខមាត់កិតិ្តយសរបស់
ប្អូនស្រី…”។ ជាក់ស្តែងហាក់បាត់មុខយូរ ស្រាប់តែមុននេះបន្តិចអ្នកស្រី ទ្រី សុផានិត បានបង្ហោះសារអបជាមួយរូបភាព
ថ្នាំយ៉ាងដូច្នេះថា៖«មានតែវាទេជួយបាន បើមិនគេងដឹងតែឈឺក្បាលមិនបាត់😔😢 ទ្រី សុផានិត ស៊ូៗ អោយតែបានគេងលែងគិតអ្វីហើយ😰 រាត្រីសួស្តីពុកម៉ែបងប្អូនកូនក្មួយ😴»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម