ថៃ៖ កាលពីពេលកន្លងផ្ទុះនូវរឿងរ៉ាវដ៏ហួសចិត្តមួយត្រូវបានគេចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសថៃ ដែលវាបានកើតឡើងលើបុរសម្នាក់។ នៅលើ Page មួយដែល
មានឈ្មោះថា สาระรอบรู้ ทั่วทุกมุมโลก បានរៀបរាប់ព្រឹត្តិការណ៍ដ៏ព្រឺព្រួចមួយ អមជាមួយរូបភាពប៉ុន្មានសន្លឹក ហើយប្រសិនបើយើងក្រឡេកមើលរូបភាពទាំងនេះមួយភ្លែត
ច្បាស់ជាមានអារម្មណ៍ស្រៀវឆ្អឹងខ្នងជាក់ជាមិនខាន។ រឿងរ៉ាវទាំងនេះបានកើតឡើង នៅពេលដែលបុរសម្នាក់បានចេញទៅឆ្លុះកង្កែប នៅពេលយប់ ហើយ
ក៏បានប្រទះព្រឹត្តិការណ៍នឹកស្មានមិនដល់។ ខណៈពេលគាត់ដើរទៅក្បែរផ្ទះបែកបាក់មួយ ក៏ស្រាប់តែឃើញមនុស្សស្រីម្នាក់ស្លៀកពាក់បែបបុរាណ និងកំពុងអង្គុយតែម្នាក់ឯង។ ភ្លាមនោះ គាត់មានអារម្មណ៍ស្រឡាំងកាំង និងរត់ប្រាស អាយុ។ទោះជាយ៉ាងណា គាត់នៅតែចង់ឃើញវាឲ្យបានច្បាស់។ នៅពេលមកដល់កន្លែងដដែល គាត់បាន
ពិនិត្យមើលវាសាថ្មី ទើបគាត់ដឹងថា ការពិតវាគ្រាន់តែជាតង់មួយ ដែលមានរូបមនុស្សស្រីម្នាក់ តែប៉ុណ្ណោះ។យ៉ាងណាក្ដី រឿងរ៉ាវរបស់គាត់ក៏បាន
ផ្ដល់មេរៀន ដល់មនុស្សទូទៅ ឲ្យមានការប្រុងប្រយ័ត្ននិងត្រូវចេះពិនិត្យមើលអ្វីៗ នៅជុំវិញខ្លួន ឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ
សូមទស្សនារូបភាពខាងក្រោម