ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំ ផលិតកម្ម រស្មីហង្
មាស នោះ គឺ នី រតនា ហើយលោក ក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅផងដែរ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។
ក្រោយមកអ្នកទំាងពីរ ទទួលបានកាដូដ៏ពិសេសមួយ សម្រាប់គ្រួសារ នោះ គឺ ភរិយា របស់លោក បានសម្រាល កូនស្រី ជាទីស្រឡាញ់ម្នាក់ ឈ្មោះ នីវណ្ណ មែលឡានី មើលទៅគួរឲ្យគ្រឺតខ្លាំងណាស់ ស្អាតមិនចាញ់អ្នកម្តាយប៉ុន្មានទេ។
ចំណែកនាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ ចំថ្ងៃខួបកំណើតភរិយា ជាទីស្រឡាញ់របស់លោក។ នី រតនា បានបង្ហោះសារមួយជូនពរ ភរិយា ថា “Happy birthday អូនសម្លាញ់ Sovannpheakna Heng ជូនពរអូនមានសុខភាពល្អ សំណាងល្អ
សម្រស់កាន់តែស្អាត ជោគជ័យគ្រប់ភារកិច្ច និងស្រលាញ់បងឱ្យច្រើនៗ ជាពិសេសសូមអោយគ្រួសារយើង មានសុភមង្គល រហូតទៅ Happy birthday to You “។
នៅមិនទាន់អស់ទេ ស្រាប់តែមុននេះបន្តិច នាយប់ថ្ងៃដដែលនេះ លោក នី រតនា បានយកនំខេក បាច់ផ្កា និងកាដូពិសេសមួយ មក Surprise ភរិយា រហូតដល់ថ្នាក់ រំភើបពេក ឡើងស្រក់ទឹកភ្នែក ហើយប្រាប់ថា “អត់មានប្រាប់អីតិច អើយ…”។ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
សូមទស្សនារូបភាពខាងក្រោម