រំលឹកបន្តិចថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសចំណាស់ម្នាក់សុខចិត្តលុតជង្គង់សុំទោសម្ចាស់ឡាន ទាំងខ្លួនកំពុងតែមានរបួស ក្រោយពី
បានបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់ និងរើសសំបកកំប៉ុងស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជា
មួយរថយន្តព្រូស១គ្រឿងខណះពេលធ្វើដំណើរស្របទឹសគ្នាដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត
ឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែកងាកមកស្រីអូន ដែលធ្លាប់មានគេបុកឡានខ្លួន ដល់ពេលឃើញហេតុការណ៏នេះស្រាប់តែ
ពោលពាក្យថា៖«ហឹម លោកពូអេីយថ្វាយបង្គំដល់ដីប្រហែលគាត់ភ័យខ្លាំងមិនដឹងរកលុយឯណាសងឡានឃេីញរូបភាពនេះខ្លោចចិត្តអាណិតគាត់ណាស់ពុកគេពុកយេីងជិះម៉ូតូដឹកអេដចាយប៉ះជាមួយឡានគាត់ថ្វាយបង្គំសុំទោស
ម្ចាស់ឡានអរគុណម្ចាស់ឡានដែលអាណិតលេីកលែងទោសបងប្អូនដែលស្គាល់លោកពូជួយប្រាប់គាត់ផងខ្ញុំចង់ផ្ដល់ដេីមទុនជូនគាត់រកសុីជួយស៊ែរប្រាប់គាត់ផងបងប្អូននឹកស្រម៉ៃកាលប៉ារត់ម៉ូតូឌុបជួបរឿងប្រហែលនេះខ្ញុំខ្លោចចិត្តណាស់ពុកអេីយអតីតកាលដែលមិនអាចបំភ្លេចបានអ្នកក្រទេីបយល់អារម្មណ៍នេះ»៕
សូមទស្សនារូបភាពខាងក្រោម