ប្រពៃណាស់! អ្នកនាងស្រីអូន បានទទួលតារាសម្ដែងជើងចាស់ដែលមានជីវភាពខ្វះខាត ៤នាក់ជាម្ដាយធម៌មកចិញ្ចឹមផ្គត់ផ្គង់ ថែមសំពះដល់បាតជើងទៀតផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះនៅលើផេកផ្លូវការរបស់ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានបង្ហោះនូវវីដេអូឃ្លីបមួយ បង្ហាញនូវការសន្ទនាទាំងទឹកភ្នែកជាមួយតារាសម្ដែងជើងចាស់៤រូប ដោយភ្ជាប់ជាមួយសំណេរប្រកាសជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាធារណៈដូច្នេះថា«នាងខ្ញុំស្រីអូននិងស្វាមីបានទទួលចិញ្ចឹមតារាជើងចាស់ដែលមានជីវភាពខ្វះខាតខ្លាំងនិងចេញសងថ្លៃផ្ទះជូនគាត់លែងអោយគាត់ពិបាកដើរលាងចានអោយគេទៀតហើយ ថ្ងៃនេះខ្ញុំមានម្ដាយធម៌ដែលជាតារាជើងចាស់ដល់ទៅ4នាក់ ខ្ញុំបានថ្វាយបង្គំទទួលគាត់រួចរាល់ហើយ ជូនបុណ្យផងបងប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូបង្ហាញនូវទង្វើសប្បុរសធម៌ និងប្រកាសទទួលតារាសម្ដែងជើងចាស់ ៤នាក់ជាម្ដាយចិញ្ចឹមចាប់ពីថ្ងៃនេះតទៅពេញមួយជីវិតនោះ គេឃើញអ្នកលក់អនឡាញល្បីខាងជួយសង្គ្រោះអ្នកជួបទុក្ខលំបាករូបនេះ បានធ្វើនូវរឿងមួយគួរឲ្យភ្ញាក់ផ្អើល និងស្ញប់ស្ញែងជាខ្លាំង ដោយស្រីអូនបានលុតជង្គង់សំពះបាតជើង ម្ដាយចិញ្ចឹម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំង៤ ចេញពីបេះដូងគោរពស្រឡាញ់ដូចម្ដាយបង្កើត ដែលទង្វើនេះធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះនូវការកោតសរសើរសន្ធឹកសន្ធាប់ ដោយបានបញ្ចេញមតិសរសើរចំពោះសកម្មភាពដ៏ល្អនេះ ថែមជូនពរសព្វគ្រប់ថា« ទឹកចិត្តល្អណាស់ប្អូនស្រី សូមទេវតាតាមថែរក្សាក្រុមគ្រួសារប្តីប្រពន្ធប្អូនទាំងពីរសុខសប្បាយនឹងប្រាថ្នាអ្វីល្អៗដូចបំណង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ការប្រកាសទទួល អ្នកសម្ដែងជើងចាស់ទាំង៤ជាម្ដាយចិញ្ចឹម និងសន្យាថែរក្សាផ្គត់ផ្គង់ ដោយរ៉ាប់រងទាំងថ្លៃចាយវាយ ការហូបចុក ផ្ទះជួលស្នាក់នៅផ្ទះជួល និងថ្លៃព្យាបាលជម្ងឺពេញមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតនោះ ធ្វើឡើងក្រោយឃើញនូវផលវិបាកក្នុងការចិញ្ចឹមជីវិតរបស់ពួកគាត់ គួរបញ្ជាក់ផងដែរថា តារាសម្ដែងជើងចាស់ទាំង៤ នាក់មានដូចជា«អ្នកស្រី ញឹម សុខា អ្នកស្រីប៊ុត ចាន់សោភ័ណ្ឌ ហៅ រ៉េតរ៉ូស, អ្នកស្រី អ៊ុម សក្កណា និងអ្នកស្រី សយ ណារីរ័ត្ន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment