តារាចម្រៀងប្រុស ៣ ដួង រៀបការប្រពន្ធដូចបានគ្រាប់ពេជ្រក្នុងដៃ ព្រោះទាំងស្អាត និង ពូកែរកស៊ី

ពាក្យចាស់ច្រើនតែនិយាយថា យកប្រពន្ធល្អគ្រួសារគង់ចម្រើន មិនខុសនោះទេ តួយ៉ាងតារាប្រុសខ្មែរល្បីៗវ័យក្មេង ៣ ដួង ពូកែជ្រើសរើសភរិយាណាស់ មិនត្រឹមតែរកបាននារីដែលមានចរិយាសម្បត្តិ រូបសម្រស់ស្អាតសមសួនមិនចាញ់តារាប៉ុណ្ណោះទេ សូម្បីរឿងរកស៊ីក៏ជំនាញលើសគេ រៀបការហើយដូចក្ដាប់បានគ្រាប់ពេជ្រក្នុងដៃ ។

១- កែវ វាសនា
បន្ទាប់ពីរៀបការ តារាចម្រៀង កែវ វាសនា មានយីអ៊ុនឡើងស្រឺតៗ ចាប់ដៃគ្នាជាមួយប្រពន្ធរកស៊ីទិញផ្ទះវីឡា ប្ដូរស៊េរីឡានទំនើប ពាក់គ្រឿងអលង្ការពេជ្រជ្រែកខ្លួន ជាពិសេសភរិយាលោកមានទាំងរូបសម្រស់ និង ជាម្ចាស់ផលិតផលថែរក្សាសម្ផស្សដ៏ពេញនិយ

២- ឆាយ វីរៈយុទ្ធ
ជឿជាក់ប្រិយមិត្តភាគច្រើនបានស្គាល់ភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ហើយ គឺអ្នកនាង សែ ចាន់ឌី ជានារីសុភាពទន់ភ្លន់ មានរូបសម្រស់ស្រស់សោភា ហើយអ្នកនាងក៏មានជំនួញលក់អង្ករដ៏ធំក្នុងដៃផងដែរ ។

៣- នី រតនា
ដ្បិតថាតារាចម្រៀង នី រតនា និង ភរិយា សុទ្ធតែមានវ័យក្មេងៗ ប៉ុន្ដែមុនរៀបការ ភរិយាតារាចម្រៀងប្រុសរូបនេះ មានមុខជំនួញផ្ទាល់ខ្លួនដែលជាម្ចាស់ផលិតផលមួយបាត់ទៅហើយ បើនិយាយពីសម្រស់វិញអាចនិយាយថា ភរិយា នី រតនា សឹងតែវ៉ាដាច់អ្នកសិល្បៈមួយទៀតផង ៕

Related posts

Leave a Comment