យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokhy Phal បានធ្វើការបង្ហោះរៀបរាប់ពីលោកពូម្នាក់ថា ៖ លោកពូអើយលោកពូ លោកពូវ័យចំណាស់អាយុ៦៨ឆ្នាំទៅហើយ
ខំប្រឹងបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់និងរើសសំបកកំប៉ុងស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជាមួយរថយន្តព្រូស១គ្រឿងខណះពេលធ្វើដំណើរស្របទឹសគ្នាបណ្តាលអោយដួលរង
របួសជើងនិងបែកដកស្រាថ្នាំខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលត់ជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។
សូមបញ្ជាក់ផងដែរម្ចាស់ឡានអភ័យទោសឲ្យលោកអ៊ំ ពីដំបូងអ៊ំម្ចាស់ម៉ូតូជិះប៉ះឡានគេហើយ មិនព្រមទទួលខ្លួនខុស ហើយថែមទាំងចង់ទារសំណងគេ ទាល់តែប៉ូលីសមក
និយាយប្រាប់គាត់ថាគាត់ខុសទើប គាត់ព្រមទទួល ហើយពីដំបូលម្ចាស់ឡាន ចង់បានត្រឹមតែពាក្យសុំទោសក៏អស់ចិត្តដែរ តែគាត់នៅធ្វើខ្លាំង ចុងក្រោយគាត់លុតជង្គង់សុំទោសខ្លួនឯង ម្ចាស់ឡានមិនបាននៅមើលឡើយ គេដើរចេញ ៕