បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយដែលគេបានបង្ហោះនៅលើបណ្តាញសង្គម ដោយមានគ្រួសារមួយមានសមាជិក ៤នាក់ ទៅលេងសួនសត្វ Beekse Bergen ប្រទេសហូឡង់ ក៏បាន
ចូលទៅជិតហ្វូងសត្វខ្លា ហើយត្រូវខ្លាដេញទាំងកម្រោល ធ្វើឲ្យពួកគេរត់ប្រាស់អាយូសរៀងៗខ្លួន។ ដោយឡែកមុនពេលកើតហេតុ គេ
ឃើញគ្រួសារនេះជិះរថយន្តដើរមើលសត្វក្នុងឧទ្យានដូចអ្នកចូលទស្សនាដទៃទៀតធម្មតាយ៉ាងសប្បាយរីករាយ។ ប៉ុន្តែអ្វីមិននឹកស្មាននោះ ឪ
ពុកម្ដាយបានបើកទ្វាររថយន្តដើរចុះទៅជិតខ្លារខិន ដើម្បីបានមើលជិត និងថតរូបទុកជាអនុស្សាវរីយ៍ស្រាប់តែប្រហែលមានខ្លារត់មកយ៉ាង
សាហាវ តែបើតាមវិដេអូនេះ មិនដឹងជាមានរឿងអ្វីទេ បានជាខ្លាបែរជាមិនបានធ្វើអ្វីដល់ពួកគាត់៕ តោះកុំខាតពេលយូរ ដើម្បីជ្រាបកាន់តែ
ច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះនូវនាទីចុងក្រោយ ពីសកម្មភាពខ្លា២ ៣ក្បាលរត់ស្តែងៗមករកពួកគាត់តែម្តង៖
សូមទស្សនារូបភាពខាងក្រោម