វាសនាមនុស្សពិតជាមើលមិនឃើញមែន! កាលពីពេលថ្មីៗនេះបើយោងតាមប្រភពហ្វេសប៊ុក មួយមានឈ្មោះ ហែម ធឿន បានបង្ហោះសារថា “កាលពីរឆ្នាំមុនថ្ងៃទី14.06.2018មកដល់ពេល
នេះយើងបានចាប់ដៃគ្នា កសាងជាគ្រួសារមួយ ហើយអ្វីដែលបងនឹកស្មានមិនដល់ថាពួកយើង ដើរបានដល់ចំនុចដែលហួសពីការរំពឹងទុក រំលឹក កាលពី
2ឆ្នាំមុន សូម្បីតែ ចិញ្ចៀនភ្ជាប់ពាក្យមួយវង់តម្លៃ100 $ បងគ្មានលុយទិញអោយអូនពាក់ តែ មកដល់បច្ចុប្បន្ននេះបងអាចរកអ្វីៗអោយអូនបានទាំងអស់ បង
មិននឹកស្មានថាខ្លួនឯងមានសមត្តភាព អាចរក លុយ ឡាន ផ្ទះ និងសុភមង្គលក្នុងគ្រួសារបានត្រឹមរយះពេលខ្លីត្រឹមពីរឆ្នាំ ប៉ុណ្ណោះ បងអរគុណដែលអូននៅក្បែរបង
រហូតមក អរគុណឪពុកម្តាយទាំងសងខាងជាពិសេស ខ្ញុំ សូមអរគុណ ដល់ អគ្គនាយ ក្រុមហ៊ុន សេងហាន ដែល បានបង្កើតក្រុមហ៊ុនមួយនេះឡើង ដើម្បី
ជួយដល់កូនខ្មែរគ្រប់រូបដែរចង់ផ្លាស់ប្ដូរជីវិតមិនរើសអើងកំរិត វប្បធម៌ (សេងហាន ធ្វើការ រួមគ្នា ជោគជ័យជាមួយគ្នា) អោយតែយើងទៅមុខមិនបោះបង់គោលដៅរបស់យើងហើយយើងនៅតែបន្ដថ្ងៃណាមួយជីវិតយើងនិងជោគជ័យ)”៕
សូមទស្សនារូបភាពខាងក្រោម