បន្ទាន់!! សម្តេច ហ៊ុន សែន មិនទាន់អនុញ្ញាតឱ្យជួបជុំទ្រង់ទ្រាយធំទេ រាប់ទាំងណូអែល ឆ្លងឆ្នាំ និង អាពាហ៍ពិពាហ៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ និង ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រសាសន៍របស់សម្តេចបានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា យើងគ្រប់គ្រងបាន ប៉ុន្តែករណីនេះនៅមិនទាន់បញ្ចប់ទាំងស្រុងនោះឡើយ ដោយសារមានកត្តា ៥ យ៉ាង រួមមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-ការមិនទាន់ដឹងអស់ពីកន្លែងដែលអ្នកជំងឺធ្លាប់ទៅ ដោយពួកគាត់មិនប្រាប់ ឬ ភ្លេច ។
២-នៅមានអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល មិនហ៊ានបង្ហាញមុខ ខ្លាចគេតម្រូវឱ្យចត្តាឡីស័ក ១៤ ថ្ងៃ ។
៣-អ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោលមួយចំនួន មិនទាន់ធ្វើតេស្តលើកទី ២ និង លើក ៣ ឡើយ ។
៤-អ្នកធ្វើចត្តាឡីស័កភាគច្រើនរកឃើញមេរោគនៅថ្ងៃចុងក្រោយ និង មិនដឹងថាធ្វើត្រឹមត្រូវតាមគោលការណ៍ ឬ យ៉ាងណានោះទេ ។
៥-នៅតាមខេត្តមួយចំនួនដែលអ្នកវិជ្ជមានកូវីដ ១៩ បានទៅដល់ រកឃើញមិនអស់អ្នកប៉ះពាល់ ដោយសារមានការលាក់លៀម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់បញ្ចប់នោះ សម្តេច ហ៊ុន សែន ក៏បានអំពាវនាវក្នុងនាមរាជរដ្ឋាភិបាល សុំការយោគយល់ដោយសូមឱ្យរក្សានូវស្ថានភាពដូចសព្វថៃមួយរយៈពេលទៀតសិន ដើម្បីធានាឱ្យប្រាកដថាកូវីដ ១៩ ដែលបានឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា បានផុតរលត់ពិតប្រាកដ ។ ក្នុងនោះសម្តេចក៏បានបញ្ជាក់ដែរថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងដឹងច្បាស់ពីផលប៉ះពាល់ ហើយផលប៉ះពាល់នោះគឺទៅលើការកម្សាន្តសប្បាយសម្រាប់ណូអែល បុណ្យឆ្លងឆ្នាំខាងមុន ពិធីរៀប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាពាហ៍ពិពាហ៍ និង ផលប៉ះពាល់ខ្លាំងនោះគឺទៅលើវិស័យអប់រំ ដែលសម្តេចសូមឱ្យបន្តដំណើរដូចសព្វថ្ងៃនេះសិន ដោយមិនទាន់អនុញ្ញាតឱ្យមានការជួបជុំទាំងនេះបានឡើយ ដើម្បីចៀសឱ្យផុតពីឃាតកបាំងមុនកូវីដ ១៩ នេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment