មិនធម្មតា! ក្រោយសម្រាល សម្រស់ ពេជ្រ សូលីកា រឹតតែស្អាតប្លែក ស្ទើរមិនគួរឲ្យជឿ ដល់ថ្នាក់ ហ្វេនៗ ក៏និយាយពាក្យបែបនេះដែរ ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដល់ពេលនេះ អូន វ៉េនស្ដេ មានមុខមាត់ប្រែប្រួល និងចង់ចេះ ចង់ដឹងច្រើនណាស់ សូម្បីតែ ពេជ្រ សូលីកា ក៏ធ្លាប់បាននិយាយដែរថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសម្រាលជិតបាន៧ខែ ហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់ របស់ តារាចម្រៀងស្រី វ័យក្មេងរូបនេះ។ ជាក់ស្តែងកាលពីម្សិលមិញនេះទៀត នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមដោយសារ និយាយលេងសើចថា “គេស្អាត ធ្វើម៉េចក៏សម ជិះចង្អេរសាឡប់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញភ្លាម អ្នកគាំទ្រជាច្រើន ទប់អារម្មណ៍លែងជាប់ ក៏បានចូល comment ភ្លាមៗ ថា ៖ ស្អាតណាស់បង, ឆ្លងទន្លេហើយ រឹតតែស្អាត, ស្អាតម្លេះ ដូចព្រះនាងម្ចាស់អ៊ីចឹងអូន, ស្រលាញ់ណាស់ idol ស្អាតអ៊ីចឹងរហូតគ្មានប្រែទេ, ជិះចង្អេរ មិនជិះចង្អេរ មិនដឹងទេ តែរឿងស្អាត គឺស្អាតណាស់,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្អាតណាស់ ហេីយសក់ក្រាស់ទៀត Idol, ស្រស់ស្អាតណាស់ ម៉ាក់ៗ, ស្អាតសា​ហា​វអូន, ប្លែករហូតហ្មង, មុខស្អាតពីធម្មជាតិ ស្អាតជាងមុខកែទៀត, ជិះចង្អេរអីបង វាជាការពិត។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅមើលសម្រស់ របស់ ពេជ្រ សូលីកា ក្រោយសម្រាល ទំាងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment