អាយុ ៥១ ឆ្នាំហើយ ស៊ូពពោះចៅក្នុងផ្ទៃ ជំនួសកូនស្រីដែលមិនអាចមានកូនបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងមួយគួរឲ្យអស្ចារ្យ និង រំភើបចិត្តយ៉ាងខ្លាំង កំពុងតែបានចែករំលែកតៗគ្នាយ៉ាងល្បីល្បាញលើបណ្តាញសារព័ត៌មាន ពីការលះបង់ក្នុងការពពោះជំនួសកូនស្រី ពីស្ត្រីជាម្តាយមានវ័យអាយុ ៥១ ឆ្នាំ នៅឯទីក្រុង Kankakee សហរដ្ឋអាមេរិច និង បានសម្រាលចៅស្រីរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រីវ័យ ៥១ ឆ្នាំ​ Julie Loving បានសម្រេចពពោះចៅស្រី ជំនួសកូនបង្កើត និង កូនប្រសារ របស់ខ្លួនក៏ព្រោះតែកូនស្រីរបស់នាង Breanna Lockwood មិនអាចមានផ្ទៃពោះបាន ក៏ព្រោះតែបញ្ហាសុខភាពផ្ទាល់ខ្លួន ដូច្នេះម្តាយរូបនេះសម្រេចចិត្តពពោះជំនួសកូនស្រីតាមវិធីវេជ្ជសាស្ត្រទំនើប ដោយយកហ្សែនរបស់កូនប្រសារប្រុសមកចាក់ទៅក្នុងស្បូនរបស់គាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការចុះផ្សាយតាមសារព័ត៌មានកាលពីពេលកន្លងមកលោកស្រី Julie បានឲ្យដឹងថា « កូនរបស់លោកស្រី ចង់ក្លាយជាម្តាយតាំងពីនាងនៅតូច ។ ក្នុងនាមជាម្តាយ នៅពេលឃើញកូនខ្លួនមិនអាចមានកូនបានដូច្នេះ នាងត្រូវតែលះបង់ធ្វើអ្វីដើម្បីជួយកូនស្រីបាន » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រយៈពេលពពោះជាង ៩ ខែ របស់ស្ត្រីវ័យ ៥១ ឆ្នាំ រូបនេះ ពិតជាធ្វើឲ្យមនុស្សស្ទើរទូទាំងពិភពលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានកោតសរសើរទំហំចិត្តជាអ្នកម្តាយ ជាលោកយាយ ដែលហ៊ានលះបង់អាយុជីវិតដ៏ធំធេងនេះ សម្រាប់មនុស្សជាទីស្រឡាញ់ទោះខ្លួនមានអាយុច្រើនយ៉ាងណាក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា លោកស្រី Julie Loving បានសម្រាលចៅស្រីពីផ្ទៃរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ និង ដាក់ឈ្មោះនាងតូចថា Briar Juliette Lockwood ដែលដាក់បញ្ជូលឈ្មោះរបស់លោកស្រី និង កូនស្រីរបស់លោកស្រីផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment