មានវាសនាខ្ពស់ក្លាយជាភរិយាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនធំៗរាប់មិនអស់ លោកជំទាវ ម៉ៅ ចំណាន ក៏ជាឧត្ដម
ភរិយាមួយរួបដែលទទួលការស្រឡាញ់ពេញចិត្ត ការគោរព ផ្ដល់តម្លៃ ពីឧត្ដមស្វាមី ដែលជាភ័ព្វសំណាងមួយដ៏ឧត្ដុងឧត្ដមស្ត្រីគ្រប់រូបតែងប្រាថ្នាក្នុងឆាកជីវិត ។
ដូចពាក្យចាស់តែងពោលថា សំណាបយោងដី ស្ត្រីយោងបុរស នាមជាភរិយាអ្នកឧកញ៉ាក្នុងសង្គមជាន់ខ្ពស់លោកជំទាវ
បានលើកតម្កើងកិត្តិយសមុខមាត់ស្វាមី ជាឧត្ដមភរិយាប្រកបដោយភាពថ្លៃថ្នូរ សមសួនទាំងការស្លៀក ចរិតឬកពារគ្មានទាស់ត្រង់ណា និងថែមជាម្ដាយដ៏ឆ្នើមមួយរូបផងដែរ
កាន់តែគួរឱ្យរំភើបនោះថ្មីៗនេះ ក្នុងថ្ងៃខួបកំណើតកូនស្រី គិត ស៊ូរៀរង្សី គម្រប់អាយុ ១៤ ឆ្នាំ កាលពីថ្ងៃទី ១៥ ធ្នូ ២០២០ នេះ អ្នកឧកញ៉ា គិត ម៉េង បានសរសើរពេញចិត្តកូនស្រីប្រៀបប្រដូចទៅនឹងម្ដាយយ៉ាងដូច្នេះថា៖ «កូនស្អាតទាំងរូប ល្អទាំង
ចរិយាដូចម៉ាក់កូន ។ ប៉ាសូមជូនពរឱ្យកូនរីកចម្រើនលូតលាស់ប្រកបដោយភាពស្វាហាប់ និងមានជ័យជម្នះក្នុងជីវិតជានិច្ច» ៕
សូមទស្សនារូបភាពខាងក្រោម