បាត់មុខយូរឆ្នាំ គង់ សង្វាដានី មានភរិយា និង កូន ២ ទៅហើយ តែនៅតែសង្ហា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឮកទៅកាន់ពេលវេលាប្រមាណជាជាង ១៥ ឆ្នាំមុន មហាជនគាំទ្រផលិតកម្ម SSB ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវតារាចម្រៀងយុវវ័យលោក គង់ សង្វាដានី ដែលជាប្អូនប្រុសបង្កើតរបស់ពិធីការិនី គង់ សុជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលជំនាន់នោះ គេចាំបានថាបទចម្រៀងជាច្រើនបទរបស់លោក គង់ សង្វាដានី គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺស្រទាប់យុវវ័យតែម្តង ដោយបទចម្រៀងនោះមានដូចជា «មិនបានត្រៀមចិត្ត» បទ «ប្រច័ណ្ឌ» បទ «Good Night» បទ «ដួងចិត្តឯកា» និង បទចម្រៀងជាច្រើនបទទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានសាងកេរ្តិ៍ឈ្មោះត្រឹមរយៈពេលខ្លី លោក គង់ សង្វាដានី បានបញ្ចប់អាជីពក្នុងវិថីសិល្ប និង ចាប់ផ្តើមចាប់យកជំនាញថតរូបវិញ ។ បន្ទាប់មក ក្នុងកំឡុងឆ្នាំ ២០១៦ តារាប្រុសរូបនេះ ក៏បានបញ្ចប់ភាពនៅលីវ រៀបការជាមួយភរិយាដ៏ស្រស់ស្អាត ដោយសព្វថ្ងៃលោក និង ភរិយាទទួលបានចំណងដៃ កូនស្រី ២ រូប ហើយដែរ ។ លើសពីនោះ លោក និង ភរិយា បានបើកមុខរបរផ្ទាល់ខ្លួន ដោយមានដូចជាហាងកាហ្វេ និង ហាងនំខេកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង បើនឹកកាលពីពេលវេលារបស់លោក គង់ សង្វាដានី ដែលនៅជាតារាចម្រៀងពេញនិយមប្រចាំផលិតកម្ម SSB នោះ លោកក៏ត្រូវរាប់បញ្ជូលជាតារាប្រុសមួយរូប ដែលស្រស់សង្ហា និង មានអ្នកគាំទ្រនារីៗបាក់ចិត្តស្រឡាញ់លោកមិនតិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះទេ ក៏ព្រោះតែកាលនោះលោក គង់ សង្វាដានី​ តែងតែលេងស្ទីលតុបតែងខ្លួន និង ម៉ូដសក់ស្អាតៗស័ក្តិសមនឹងមុខមាត់ដ៏ស្រស់សង្ហាលោកទៀតផងនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ មកដល់ពេលនេះតួម្ចាស់បទ «ប្រច័ណ្ឌ» រូបនេះ​ បានរៀបការសាងគ្រួសារ និង មានកូន ២ ហើយក្តីនោះ ក៏លោកនៅតែស្រស់សង្ហារហូតមានអ្នកគាំទ្រពោលថា​ « គង់ សង្វាដានី មានប្រពន្ធ មានកូនហើយ កាន់តែសង្ហាជាងកាលនៅកំលោះទៀត!»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment