ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលភរិយារបស់ឧកញ៉ាឌួង ឆាយ ដែលធ្លាប់តែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា បែរជាប្រកាសជាសាធារណៈថា លោកជំទាវបានព្រមព្រៀងលែងលះគ្នាជាមួយលោកឧកញ៉ាទៅវិញ។
សឹងមិនចង់ជឿទេថា គូស្វាមីភរិយាដ៏ផ្អែមល្ហែម ដូចជា ឧកញ៉ា ឌួង ឆាយ និងភរិយា បានឈានដល់ដំណាក់ការ លែងលះគ្នាយ៉ាងដូច្នេះសោះ ក្រោយលោកជំទាវ បានបង្ហោះសារកាលពីប៉ុន្មានម៉ោងមុន ធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយក្នុងផេករបស់លោកជំទាវ ដែលត្រូវជាភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយ អមជាមួយនឹងរូបថតជុំគ្នា ជាមួយនឹងកូនដោយលោកជំទាវ បានសរសេរថា៖
សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហេីយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហេីយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ។
យ៉ាងណាមិញ កាលពីយប់មិញនេះផងដែរ លោកជំទាវក៌បានបង្ហោះសារមួយទៀតថា ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលេីមនុស្សខុស
អ្នកដទៃមេីលមកអ្នកជាមនុ ស្បែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វេីខ្លួនបែបណាឲ្យគេមេីល,ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង។