និរ័ត្ន ថា ស្វាមីមិនដែលធ្វើឱ្យខកចិត្តទេ តែខឹងនឹងខ្លួនឯងដែលធ្វើបែបនេះ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលជិត ២ ឆ្នាំហើយ ដែលតារាចម្រៀងផលិតកម្មថោន និរ័ត្ន បានរៀបការ និង ចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយស្វាមីឯប្រទេសអូស្ត្រាលី ហើយសព្វថ្ងៃនេះតារារូបនេះក៏ទទួលបានកូនប្រុសមួយរូបដ៏ស្រស់ស្អាតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាទៅរស់ឆ្ងាយពីស្រុកកំណើត និង មិនបានបញ្ចេញបទចម្រៀងថ្មីៗក៏ពិតមែន តែតារារូបនេះក៏ធ្លាប់បានប្រាប់ «ប្រជាប្រិយ» ថា «នាងមិនបញ្ឈប់អាជីពច្រៀងនេះទេ នៅពេលមានឱកាសត្រលប់មកវិញ នាងនឹងចាប់ផ្តើមសាជាថ្មី» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះទៀតដែរ បើតាមការឲ្យដឹងរបស់ និរ័ត្ន បន្ថែមនោះ បច្ចុប្បន្នទោះជានាងនៅតែផ្ទះ មើលកូន ថែរក្សាស្វាមីក៏ពិតមែន ប៉ុន្តែនាងក៏មានមុខរបរផ្ទាល់ខ្លួន ដោយលក់អនឡាញ ដើម្បីបំបាត់ការអផ្សុកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ បានបង្ហោះសារមួយធ្វើឲ្យអ្នកលេងបណ្តាញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គមសរសើរពីភ័ព្វសំណាងរបស់នាងយ៉ាងខ្លាំង ទោះជានាងទៅរស់នៅប្រទេសអូស្ត្រាលី ឆ្ងាយពីឪពុកម្តាយក្តី ប៉ុន្តែនាងមានស្វាមីដែលយល់ចិត្ត និង​ មើលថែនាងបានយ៉ាងល្អផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និរ័ត្ន បានរៀបរាប់ថា «ប្ដីខ្ញុំ មិនដែលធ្វើឲ្យប្រពន្ធកូនខកបំណងម្ដងណាទេ ពេលខ្លះខឹងនឹងខ្លួនឯង ដែលប្ដីឱ្យនៅសុខស្រួលទំនេរ តែមិនចេះ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment