ស្ងាត់យូរ ហេង ប៊ុនលាភ ត្រឡប់មកវិញចាប់គូជាមួយ ឆឹម សក្កដា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបាត់មុខពីអាជីពសិល្បៈមួយរយៈធំ ហើយពេលនេះលោក ហេង ប៊ុនលាភ បានត្រឡប់​មកជាមួយនឹងបទចម្រៀងថ្មីមួយបទ ដោយចាប់ដៃគូជាមួយលោក ឆឹម សក្កដា ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរពីទឹកដមសំឡេងលោកគ្រប់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហេង ប៊ុនលាភ ដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសិល្បៈពីមុនមក បែរជាបន្សាត់ខ្លួនចេញពីការងារនេះ ដោយប្រើជីវិតសាមញ្ញ បែបជាអ្នកស្រុកស្រែចម្ការទៅវិញ ប៉ុន្តែថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីស្ងាត់ៗ លោក ហេង ប៊ុនលាភ បានត្រឡប់មកវិញ ដោយចេញនូវបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា «ចេកអំបូងពងមាន់ស្រែ» នៅក្នុងផលិតកម្ម ណាយស្តារ។ នៅក្នុងបទចម្រៀងនេះ​ លោកបានច្រៀងរួមគ្នាជាមួយនឹងលោក ឆឹម សក្កដា ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះខកខានក្នុងការច្រៀងជាច្រើនឆ្នាំ តែនៅតែមានការសរសើរពីសំណាក់មហាជន ថាសំឡេងរបស់លោក ហេង ប៊ុនលាភ នៅតែផ្អែមពីរោះដដែល និង មានមហាជនជាច្រើនចង់ឃើញលោកវិលមកប្រឡូកអាជីពនេះដូចមុនថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថាលោក ហេង ប៊ុនលាភ ចាប់ផ្តើមលេចមុខលេចមាត់ នៅក្នុងសិល្បៈក្រោយពីលោកបានទទួលជ័យលាភីជាប្រុសស្អាតចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធីមួយកាលពីឆ្នាំ ២០០១ ដែលកាលណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកមានប្រជាប្រិយភាពទាំងក្នុងការសម្តែងនិង ច្រៀង។ ហើយបទដែលធ្វើឱ្យលោកលេចធ្លោខ្លាំងនោះ គឺមានដូចជាបទ «ទឹកភ្នែកស្វាមីស្រីឡង់សេ» «សឹកហួសព្រោះស្នេហ៍» និង «ជីដូនកាកី» ជាដើម។ ក្រោយមក លោកក៏បានបញ្ចប់អាជីពនេះ ដោយងាកទៅចាប់អាជីពជំនួញ បន្ទាប់ពីលោកបានរៀបការភរិយាជាកូនអ្នកមានម្នាក់នៅក្នុងខេត្តពោធិ៍សាត់ កាលពីឆ្នាំ ២០០៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥលូវនេះ ចង់ដឹងថាទឹកដមសំឡេងរបស់ លោក ហេង ប៊ុនលាភ នៅក្នុងបទចម្រៀងថ្មីនេះពីរោះប្លែក និង មានលក្ខណៈកំប្លុកកំប្លែងបែបណា ទៅស្តាប់ទាំងអស់គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment